ព័ត៌មានអន្ដរជាតិ
កសិករអាហ្រ្វិកខាងត្បូងរងការចោទប្រកាន់ពី បទសម្លាប់ស្ត្រី២នាក់និងបោះសាកសពឲ្យជ្រូកស៊ី
បុរសបីនាក់នៅអាហ្រ្វិកខាងត្បូងត្រូវបានចោទប្រកាន់ថា បានសម្លាប់ស្ត្រីពីរនាក់និងយកសាកសពពួកគេឲ្យសត្វជ្រូកស៊ីនៅក្នុងកសិដ្ឋានរបស់ពួកគេ ដែលជាករណីដែលបានធ្វើឱ្យសាធារណជនមានការខឹងសម្បារ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ខែកញ្ញានេះ។

បុរសទាំងនោះបានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃអង្គារក្នុងខេត្ត Limpopo ភាគខាងជើង ខណៈប្រជាពលរដ្ឋចង់ឱ្យពួកគេនៅជាប់ពន្ធនាគាររហូតដល់ការកាត់ក្តីរបស់ពួកគេត្រូវបានបញ្ចប់។
បុរសទាំង៣នាក់រួមមាន ម្ចាស់កសិដ្ឋាន Zachariah Johannes Olivier អ្នកគ្រប់គ្រង Andrian Rudolph de Wet និងបុគ្គលិកម្នាក់ទៀត William Musora ក៏ប្រឈមមុខនឹងការចោទប្រកាន់ចំនួនពីរ ពីបទឃាតកម្មគិតទុកជាមុន មួយករណីប៉ុនប៉ងមនុស្សឃាត និងការកាន់កាប់អាវុធដែលគ្មានអាជ្ញាប័ណ្ណ។ លើសពីនេះ Musora ជាជនជាតិហ្សីមបាវ៉េ ក៏ប្រឈមមុខនឹងការចោទប្រកាន់បានស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់ផងដែរ។
ហេតុការណ៍ដែលនាំឲ្យមានការកាត់ក្ដីនេះបានកើតឡើងកាលពីខែសីហា ខណៈពេលដែលឡានដឹកទំនិញដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទឹកដោះគោមួយបានបោះចោលទំនិញដែលផុតកំណត់នៅក្នុងកសិដ្ឋានរបស់ Olivier ដោយជំរុញឱ្យស្ត្រីពីរនាក់គឺ Locadia Ndlovu និង Maria Makgatho បំពានចូលទៅក្នុងកសិដ្ឋាន និងព្យាយាមប្រមូលផលិតផលខូចគុណភាពទាំងនោះ។
ស្ត្រីទាំងពីរត្រូវបានបាញ់សម្លាប់ ក្នុងនោះមានបុរសម្នាក់ដែលបាននៅជាមួយពួកគេបានរងរបួស ហើយបានលូនទៅផ្លូវក្បែរនោះដើម្បីស្រែកឱ្យគេជួយ ហើយបុរសម្នាក់នេះបានប្រាប់ប៉ូលិសថាបានរកឃើញសាកសពស្ត្រីដែលរលួយនៅក្នុងទ្រុងជ្រូកមួយ។

ពាក់ព័ន្ធករណីនេះគណបក្សនយោបាយជាច្រើនបានតវ៉ានៅខាងក្រៅតុលាការ Mankweng Magistrates ដោយអំពាវនាវឱ្យបុរសទាំងនោះមិនឲ្យនៅក្រៅឃុំ និងប្រឈមមុខនឹងការកាត់ទោសដ៏ធ្ងន់ធ្ងរបំផុត។ ចំណែកគណៈកម្មាធិការសិទ្ធិមនុស្សអាហ្រ្វិកខាងត្បូងបានអំពាវនាវដល់សាធារណជនកុំឱ្យយកច្បាប់ទៅដាក់ក្នុងដៃរបស់ពួកគេដើម្បីជាការសងសឹក ខណៈការកាត់ទោសនិងបន្តនៅខែក្រោយទៀត។
គួរបញ្ជាក់ថាឧក្រិដ្ឋកម្មហិង្សាលើកសិដ្ឋានរបស់អាហ្រ្វិកខាងត្បូងមានការព្រួយបារម្ភជាច្រើនឆ្នាំមកហើយ រួមមានការសម្លាប់កសិករដោយឧក្រិដ្ឋជន និងការរំលោភបំពានរបស់ម្ខាស់កសិដ្ឋានលើកម្មករជាដើម។

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


