Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់រយនាក់​ត្រូវជម្លៀស​ បន្ទាប់ពីមានការព្រមានភ្នំភ្លើងផ្ទុះ​នៅហ្វីលីពីន

បានផុស

នៅ


មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីភ្នំភ្លើងមួយបានបញ្ចេញឧស្ម័នដែលបង្កគ្រោះថ្នាក់ ខណៈដែលអ្នកជំនាញបានព្រមានអំពីការផ្ទុះដែលអាចកើតមាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី១២ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរក្នុងតំបន់ក្បែរទីក្រុង Canlaon បានឲ្យដឹងថា អ្នកស្រុកប្រហែល ៣០០នាក់ក្នុងភូមិនានាក្នុងចម្ងាយ៤ គីឡូម៉ែត្រពីភ្នំភ្លើង Kanlaon នៅកណ្តាលប្រទេសហ្វីលីពីន​ត្រូវបានជម្លៀសចេញកាលពីថ្ងៃអង្គារដើម្បីបង្ការ​ការ​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ជាយថាហេតុ។ អ្នកដែលត្រូវបានជម្លៀសបានជ្រកកោនបណ្តោះអាសន្ននៅសាលារៀន និងមជ្ឈមណ្ឌលសហគមន៍នៅឆ្ងាយពីភ្នំភ្លើង ខណៈប្រជាជនមកពីភូមិក្បែរជើងភ្នំភ្លើងបានត្អូញត្អែរអំពីក្លិនដ៏ខ្លាំងនៃស្ពាន់ធ័រ។

ជាមួយគ្នានេះ ថ្នាក់រៀនត្រូវបានផ្អាក ហើយកន្លែងទេសចរណ៍មួយចំនួននៅក្នុងទីក្រុងដែលមានមនុស្សប្រហែល ៦ម៉ឺននាក់ត្រូវបានបិទកាលពីថ្ងៃពុធដោយសារតែការព្រមានអំពីភ្នំភ្លើង។ ការបំភាយឧស្ម័នស្ពាន់ធ័រឌីអុកស៊ីតជាមធ្យមប្រចាំថ្ងៃរបស់ Kanlaon ស្ទើរតែកើនឡើងបីដងដល់៩៩៨៥តោនកាលពីថ្ងៃអង្គារ។

(រូបភាព៖ AP)

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖​«នេះគឺជាការបំភាយឧស្ម័ន​ខ្ពស់បំផុតពីភ្នំភ្លើងដែលបានកត់ត្រាចាប់តាំងពីការត្រួតពិនិត្យឧស្ម័នដោយឧបករណ៍បានចាប់ផ្តើម» និងបានបន្ថែមថា «សកម្មភាពបច្ចុប្បន្នអាចនាំឱ្យមានភាពចលាចលដែលផ្ទុះឡើង» ដោយធ្វើឱ្យមនុស្សក្នុងភូមិទាំង​អស់​ក្បែរនោះប្រឈមនឹងហានិភ័យ ដូចជា ការផ្ទុះផ្កាភ្លើង ការធ្លាក់ថ្ម និងគ្រោះថ្នាក់ផ្សេងៗទៀត ពីពពកផេះដ៏ក្តៅ និងផ្លាស់ទីយ៉ាងលឿន។

លើសពីនេះកាលពីខែមិថុនា ទីភ្នាក់ងារភ្នំភ្លើងរបស់រដ្ឋបានបង្កើនកម្រិតប្រកាសអាសន្នរបស់ភ្នំភ្លើងនេះពីមួយទៅពីរក្នុងកម្រិតសូន្យទៅប្រាំ ដោយព្រមានថា អាចមានការផ្ទុះកាន់តែខ្លាំង ខណៈប្រទេសហ្វីលីពីន ស្ថិតនៅខ្សែ​ភ្នំភ្លើង«Ring of Fire» ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានសកម្មភាពរញ្ជួយដី និងមានភ្នំភ្លើងច្រើនជាងពាក់កណ្តាលនៃពិភពលោក៕

គួរបញ្ជាក់ថា Kanlaon គឺជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន២៤របស់ប្រទេសហ្វីលីពីនដែលមានកម្ពស់ជាង ២,៤ គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រនៅលើកោះ Negros។ វាបានផ្ទុះ១៥ដងក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ ហើយនៅខែសីហាឆ្នាំ ១៩៩៦ អ្នកឡើងភ្នំបីនាក់ត្រូវបានសម្លាប់ដោយសារតែការបញ្ចេញផេះពីភ្នំភ្លើង៕​

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម