ព័ត៌មានអន្ដរជាតិ
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
មន្ត្រីអាមេរិកអះអាងថា ភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្រ្ត ដែលទើបកើតឡើងម្តងនេះប៉ុណ្ណោះក្នុងរយៈពេលមួយពាន់ឆ្នាំ បានវាយប្រហាររដ្ឋ North Carolina កាលពីថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០២៤។

តាមការចុះផ្សាយរបស់ VN Express, ត្រឹម១២ម៉ោងប៉ុណ្ណោះកម្រិតភ្លៀងធ្លាក់នៅរដ្ឋនេះ បានឈានដល់៤៥៧មិល្លីម៉ែត្រ បង្កការជន់លិចផ្ទះសម្បែងនិងយានយន្ត ហើយដល់ថ្នាក់ទីក្រុង Carolina Beach ប្រកាសអាសន្នទៀតផង។
តាមការបញ្ជាក់ពីភ្នាក់ងារអាកាសធាតុជាតិ, មានសាលារៀនជាច្រើនត្រូវបិទទ្វារព្រោះតែទឹកជំនន់ ខណៈផ្លូវជាច្រើនត្រូវទឹកជន់លិចត្រឹមចង្កេះ។ ក្រៅពីបិទសាលា, សេវាឆ្លងស្រឡាងក៏ត្រូវផ្អាក ហើយផ្លូវថ្នល់ក៏ត្រូវកាត់ផ្តាច់ផងដែរ បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ជួបទុក្ខលំបាក។

នៅតំបន់ផ្សេង ដូចជា Brunswick មានភ្លៀងធ្លាក់កម្រិត១២៧មិល្លីម៉ែត្រត្រឹមមួយម៉ោង ចំណែក Sunny Point, ត្រឹម៣ម៉ោងភ្លៀងធ្លាក់បានឈានដល់ ២២៨មិល្លីម៉ែត្រ ពោលគឺលើសកម្រិតភ្លៀងធ្លាក់ជាមធ្យមប្រចាំខែទៅទៀត។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់ជាប្រវត្តិសាស្ត្រនេះ គឺបណ្តាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ជិតឆ្នេរសមុទ្រ ហើយត្បិតតែវាមិនទាន់កកើតចេញជាព្យុះពេញលក្ខណៈក៏ពិតមែន ប៉ុន្តែវានាំឲ្យមានខ្យល់បក់ក្នុងល្បឿនអតិបរមា ៥៦គីឡូម៉ែត្រក្នុងមួយម៉ោងរួចទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទឹកជំនន់នៅអឺរ៉ុបកាន់តែធ្ងន់ សម្លាប់មនុស្សកាន់តែច្រើន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


