Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃនៅប៉េរូ​​សម្លាប់មនុស្ស១៥នាក់ ចាប់តាំង​ពីខែកក្កដា

បានផុស

នៅ

ភ្លើងឆេះព្រៃនៅក្នុងប្រទេសប៉េរូ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ចាប់តាំងពីខែកក្កដា ហើយផ្ទៃដីចម្ការដាំដុះជាង​៣០០០ហិកតា និងតំបន់ធម្មជាតិអភិរក្សបានឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៨ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនាយករដ្ឋមន្ត្រី Gustavo Adrianzen បានប្រាប់អ្នកយកព័ត៌មានថា ភ្លើងឆេះព្រៃដែលបានកើតឡើងគឺដោយសារសកម្មភាពរបស់មនុស្ស ហើយតំបន់ចំនួន​២២​ក្នុងចំណោម២៤ បានរងនូវការឆាបឆេះដែលធ្វើឲ្យប្រទេសនេះក្លាយ​ជាប្រទេសមានភ្លើង​ឆេះ​ព្រៃ​​យ៉ាងសកម្ម​ ខណៈពពក ផ្សែង និង​ខ្យល់​កំពុង​រំខាន​ដល់​ប្រតិបត្តិការ​របស់​យន្តហោះពន្លត់​ភ្លើងថែមទៀត។

ចាប់តាំងពីខែកក្កដាមក យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ និង៩៨​នាក់ផ្សេងទៀតបានរងរបួសដោយសារភ្លើងឆេះ។ ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​១០​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​២​សប្តាហ៍​ចុង​ក្រោយ​នេះ ហើយ​មនុស្ស​ជាង​១៨០០​នាក់​ បាន​រង​ផល​ប៉ះពាល់ ខណៈវិស័យបសុសត្វក៏ត្រូវបានគេរាយការណ៍ថាបានបាត់បង់សត្វចំនួន ៣៣៤​ក្បាលផងដែរ។

(រូបភាព៖ AP)

សេវាព្រៃឈើ និងសត្វព្រៃជាតិរបស់ប្រទេសប៉េរូ (SERFOR) បានបង្ហាញថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុធ្វើឱ្យមានគ្រោះមហន្តរាយជាច្រើនរួមទាំងការររីករាលដាលនៃភ្លើងឆេះ លក្ខខណ្ឌមួយចំនួនដូចជាខ្យល់បក់ខ្លាំង និងគ្រោះរាំងស្ងួតដែលអូសបន្លាយបានធ្វើឲ្យការឆាបឆេះកាន់តែងាយស្រួល និងរីករាលដាលយ៉ាងឆាប់រហ័ស។ ជាពិសេសភ្លើងឆេះដ៏ស្មុគស្មាញបំផុតមួយចំនួនគឺនៅក្នុងតំបន់ Amazon ដែលមានព្រំប្រទល់ជាប់ប្រទេសអេក្វាទ័រ​៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម