ព័ត៌មានអន្ដរជាតិ
អាមេរិក ស្នើច្បាប់ហាមឃាត់រថយន្តមានបំពាក់បច្ចេកវិទ្យាចិន និងរុស្ស៊ី
ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ សហរដ្ឋអាមេរិកកំពុងគ្រោងចាត់វិធានការហាមឃាត់ការលក់ ឬនាំចូលរថយន្តឆ្លាតវៃដែលបំពាក់បច្ចេកវិទ្យាចិន ឬរុស្ស៊ី។

នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី២៣កញ្ញា ក្រសួងពាណិជ្ជកម្មអាមេរិកបានស្នើច្បាប់ដែលនឹងហាមឃាត់ការនាំចូល និងលក់ប្រព័ន្ធទំនាក់ទំនងយានយន្ត (VCS) ឬប្រព័ន្ធបើកបរស្វ័យប្រវត្តិ (ADS) ឬកម្មវិធីដែលផលិតដោយក្រុមហ៊ុនជាប់ពាក់ព័ន្ធនឹងចិន ឬរុស្ស៊ី។
ការហាមឃាត់កម្មវិធី (Software) របស់រថយន្តដែលបំពាក់បច្ចេកវិទ្យាចិននិងរុស្ស៊ី នឹងចូលជាធរមានសម្រាប់ប្រភេទយានយន្តស៊េរីចាប់ពីឆ្នាំ២០២៧ ហើយការហាមឃាត់ផ្នែកគ្រឿងបន្លាស់ (Hardware) វិញនឹងចូលជាធរមានសម្រាប់រថយន្តស៊េរីចាប់ពីឆ្នាំ២០៣០។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ទៀតថា ច្បាប់ដែលបានស្នើឡើងក៏នឹងរារាំងការប្រើប្រាស់បច្ចេកវិទ្យា VCS ឬ ADS ពីចិន ឬរុស្ស៊ីនៅក្នុងរថយន្តដែលផលិតនៅក្នុងទឹកដីសហរដ្ឋអាមេរិកផងដែរ។
លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើគ្មានវិធានការទាំងនេះទេ សត្រូវបរទេសអាចបិទ ឬគ្រប់គ្រងយានជំនិះដែលកំពុងប្រតិបត្តិការនៅសហរដ្ឋអាមេរិក ដោយបង្កើតភាពវឹកវរនៅលើដងផ្លូវនានា។
ក្រុមហ៊ុនផលិតរថយន្តជាច្រើន បានប្រើប្រាស់គ្រឿងបន្លាស់ដែលនាំចូលពីប្រទេសចិន ហើយច្បាប់ដែលបានស្នើឡើងត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ក្រុមហ៊ុនទាំងនោះដែលនាំរថយន្តចេញទៅកាន់សហរដ្ឋអាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


