Connect with us

ព័ត៌មានអន្ដរជាតិ

បោះឆ្នោតអាមេរិក៖ ផ្ទុះកុបកម្មក្នុងទីក្រុង Portland, ឆ្មាំជាតិត្រូវបានដាក់ពង្រាយដើម្បីទប់ទល់ (មានវីដេអូ)

បានផុស

នៅ

មនុស្សចំនួន៩នាក់ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធ (ព្រឹកថ្ងៃព្រហស្បតិ៍នៅកម្ពុជា) បន្ទាប់ពីអាជ្ញាធរបានប្រកាសថា ការតវ៉ាមួយនៅកណ្តាលទីក្រុង Portland បានក្លាយទៅជាកុបកម្មខណៈលទ្ធផលបោះឆ្នោតប្រធានាធិបតីមិនទាន់ប្រកាស។

កុបកម្មត្រូវបានប្រកាសចំពេលមានការបំផ្លិចបំផ្លាញជាបន្តបន្ទាប់នៅក្នុងទីក្រុងមួយនេះដោយហ្វូងមនុស្សបានវាយបំបែកបង្អួចហាងនានានៅក្នុងទីក្រុង។

ក្រុមពីរផ្សេងគ្នាបានប្រមូលផ្តុំនៅក្នុងទីតាំងដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធមុនពេលដើរដង្ហែទៅកាន់ទីក្រុង Portland។ ក្រុមមួយបានបិទចរាចរណ៍នៅពេលបាតុករឆ្លងកាត់ស្ពាន Morrison។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកយកព័ត៌មានរបស់ Fox 12 ប្រចាំរដ្ឋ Oregon លោកស្រី Brenna Kelly បានឲ្យដឹងថា ក្រុមអ្នកតវ៉ាបានគប់គ្រាប់បែកសាំងនិងដបកែវ។ មនុស្សម្នាក់ដែលត្រូវបានចាប់ខ្លួនគឺត្រូវបានគេរកឃើញថាមានកាន់កាប់កាំភ្លើងវែងមួយដើម។

ក្រុមអ្នកតវ៉ាត្រូវបានគេថតជាប់ក្នុងវីដេអូឃើញបំបែកកញ្ចក់បង្អួចនិងបំផ្លាញទ្រព្យសម្បត្តិនានា។ ទង់ជាតិអាមេរិកក៏ត្រូវបានដុតផងដែរ។

ប៉ូលិសក៏បានចែករំលែករូបថតនៃរបស់របរដែលត្រូវបានរឹបអូសពីក្រុមអ្នកតវ៉ាផងដែរដែលរួមមានដូចជាកាំជ្រួច ញញួរនិងថ្នាំបាញ់។

ការិយាល័យប៉ូលិសប្រចាំតំបន់ Multnomah បានប្រកាសថា ឆ្មាំជាតិត្រូវបានដាក់ពង្រាយដោយអភិបាលរដ្ឋលោកស្រី Kate Brown ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សាក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈនិងធានាសុវត្ថិភាពសហគមន៍ផងដែរ។

ប៉ូលិសបានបន្ថែមថា “គោលដៅរបស់យើងគឺដើម្បីរក្សាសុវត្ថិភាពសហគមន៍របស់យើង។ យើងលើកទឹកចិត្តដល់ក្រុមបាតុករឲ្យប្រមូលផ្តុំគ្នាដោយសន្តិភាព”។

យោងតាមប៉ូលិសបានឲ្យដឹងថា អ្នកដែលមិនចាកចេញពីតំបន់នេះនឹងត្រូវចាប់ខ្លួនឬទទួលរងការប្រើប្រាស់កម្លាំងប៉ុន្តែមិនមានការបាញ់គ្រាប់កាំភ្លើងឬឧស្ម័នបង្ហូរទឹកភ្នែកទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ FOX NEWS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម