ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ផ្លោងរ៉ុកកែតជាច្រើនចូលរដ្ឋធានីលីបង់ បាញ់ចំទីស្នាក់ការកណ្ដាលក្រុមហេសបូឡា
យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសនៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះទៅលើតំបន់ជាយក្រុងភាគខាងត្បូងរដ្ឋធានីបេរូតនៃប្រទេសលីបង់ ដោយបានបាញ់គ្រាប់រ៉ុកកែតចំទីស្នាក់ការកណ្ដាលរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ក្នុងគោលបំណងកំណត់គោលដៅលើមេដឹកនាំលោក Hassan Nasrallah។

បើតាមយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ៊ីស្រាអែលបានបាញ់រ៉ុកកែតច្រើនជាង២០គ្រាប់ឯណោះវាយប្រហារលើក្រុងបេរូត ដែលបណ្ដាលឲ្យប្រជាជនលីបង់ជាច្រើនគ្រួសារបានជម្លៀសខ្លួនភ្លាមៗ ហើយបានប្រមូលផ្ដុំគ្នាជាច្រើនពាន់នាក់នៅតាមទីលាន សួនច្បារ ចិញ្ចើមផ្លូវ និងតំបន់មាត់សមុទ្រ។
ក្រសួងសុខាភិបាលលីបង់ បានប្រាប់ថា មនុស្សយ៉ាងហោចណាស់៦នាក់បានបាត់បង់ជីវិត និង៩១នាក់រងរបួស។
ក្រុមហេសបូឡា មិនបានធ្វើសេចក្ដីថ្លែងការណ៍អំពីជោគវាសនារបស់លោក Nasrallah នោះទេ។
នៅពេលសួរថាតើការវាយប្រហារបានសម្លាប់លោក Nasrallah ដែរឬទេ មន្ត្រីអ៊ីស្រាអែល បានឆ្លើយថា៖ «ខ្ញុំគិតថាវាលឿនពេកក្នុងការនិយាយ… ពេលខ្លះពួកគេលាក់បាំងការពិត នៅពេលដែលយើងជោគជ័យ»។
ប្រភពស្និទ្ធនឹងហេសបូឡា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោក Nasrallah នៅមានជីវិតនោះទេ ហើយទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ក៏បានរាយការណ៍ដែរថា លោកមានសុវត្ថិភាព។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានច្រានចោលសំណើដោយសម្ព័ន្ធមិត្តសម្រាប់បទឈប់បាញ់រយៈពេល២១ថ្ងៃនៅក្នុងប្រទេសលីបង់ ហើយប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា «រហូតដល់ជោគជ័យ»។
សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តផ្សេងទៀត បានបង្ហាញពីបទឈប់បាញ់រយៈពេល២១ថ្ងៃ កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបប្រជុំនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
យ៉ាងណា មេដឹកនាំអ៊ីស្រាអែល លោក Netanyahu បានបដិសេធទាំងស្រុងនូវសំណើបទឈប់បាញ់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជាឲ្យយោធាបន្ត «ការប្រយុទ្ធដោយប្រើកងកម្លាំងពេញទំហឹង»៕
ដោយ៖ ឈាង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


