ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ជំរុញឲ្យប្រទេសអាស៊ីមួយទៀត ចាប់ខ្លួនលោក ពូទីន តាមដីកា ICC
ផុតពីម៉ុងហ្គោលី ពេលនេះមានប្រទេសអាស៊ីមួយទៀតហើយ ដែលត្រូវអ៊ុយក្រែន ជំរុញឲ្យចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤, ក្រសួងការបរទេសអ៊ុយក្រែន បានព្រមានឲ្យប្រទេសតួកម៉េនីស្ថាន ត្រូវចាប់ខ្លួនលោក ពូទីន ត្បិតប្រទេសនេះមិនមែនជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ហើយមិនទទួលស្គាល់យុត្តាធិការរបស់ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងឡាអេក៏ដោយ។
លើសពីនេះ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០២៤ ក្រសួងការបរទេសអ៊ុយក្រែន បានជំរុញដល់ប្រទេសទាំងអស់ដែលឲ្យតម្លៃលើជីវិតមនុស្ស ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ សូមកុំរៀបចំព្រឹត្តិការណ៍ទាំងឡាយណា ដែលមានការចូលរួមជាមួយលោកពូទីនឲ្យសោះ។
សូមបញ្ជាក់ថា លោក ពូទីន បានទៅដល់ទីក្រុង អាសហ្គាបាត នៅព្រឹកថ្ងៃសុក្រ ដើម្បីបំពេញទស្សនកិច្ចការងារ ដោយក្នុងអំឡុងពេលនោះ លោកនឹងចូលរួមវេទិកាអន្តរជាតិ «Interconnection of Times and Civilizations – Basis of Peace and Development» ដែលជាវេទិការម្លឹកដល់ខួប៣០០ឆ្នាំនៃកំណើតកវីតួកម៉េនីស្ថាន Makhtumkuli Fraghi។

រម្លឹកទៅខែមីនាឆ្នាំ២០២៣, ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន ដោយចោទប្រកាន់ពីបទ និរទេសកុមារដោយខុសច្បាប់ចេញពីតំបន់កាន់កាប់ក្នុងប្រទេសអ៊ុយក្រែនទៅកាន់សហព័ន្ធរុស្ស៊ី។
យ៉ាងណា ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់នេះថាជារឿងគួរឲ្យអស់សំណើចជាទីបំផុត ដោយអះអាងថា ការជម្លៀសជនស៊ីវិលចេញពីតំបន់សមរភូមិមិនមែនជាឧក្រិដ្ឋកម្មទេ។ លើសពីនេះ ទាំងរុស្ស៊ីនិងអ៊ុយក្រែន សុទ្ធតែមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដូច្នេះមានន័យថា ICC ខ្វះយុត្តាធិការក្នុងរឿងនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នេះជាមូលហេតុ ម៉ុងហ្គោលី មិនចាប់ខ្លួនលោក ពូទីន តាមដីកា ICC
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២២ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


