Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពមួកខៀវ ថា អ៊ីស្រាអែល បើកការវាយប្រហារថ្មីដោយចេតនា លើទីតាំងរបស់ខ្លួនទៀតហើយ

បានផុស

នៅ

កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឬកងទ័ពមួកខៀវ នៅភាគខាងត្បូងប្រទេសលីបង់ អះអាងថា ទាហានអ៊ីស្រាអែល បានបើកការវាយប្រហារថ្មីដោយចេតនាលើទីតាំងរបស់ពួកគេ ដោយកម្ទេចប៉មយាមអស់មួយ។ នេះបើយោងតាមការចុះផ្សាយរបស់ Aljazeera កាលពីថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីបេសកកម្ម UNIFIL នៅលីបង់, កងកម្លាំងរបស់ខ្លួននៅជិតទីក្រុង Kfar Kila ភាគខាងត្បូងប្រទេស បានមើលឃើញរថក្រោះ Merkava របស់អ៊ីស្រាអែល បាញ់សំដៅមកប៉មយាមរបស់ខ្លួន។ កាមេរ៉ាចំនួនពីរគ្រឿងត្រូវខ្ទេច រីឯប៉មយាមក៏ខូចខាត។

យ៉ាងណាក្តី ការចោទប្រកាន់នេះ មិនទាន់មានប្រតិកម្មពីភាគីអ៊ីស្រាអែលនោះទេ។

ឧប្បត្តិហេតុនេះគឺជាការវាយប្រហារថ្មីទៀតរបស់អ៊ីស្រាអែល និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកងរក្សាសន្តិភាពក្នុងប្រទេសលីបង់ ហើយវាកើតឡើងចំពេល អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែក និងវាយប្រហារជើងគោក ដោយសម្លាប់មនុស្សរាប់រយនាក់ និងជម្លៀសមនុស្សជិតមួយភាគបួននៃប្រជាជនសរុបរបស់ប្រទេសលីបង់។

(រូបថត៖ Xinhua)

កាលពីថ្ងៃអាទិត្យ UNIFIL និយាយថា កងទ័ពអ៊ីស្រាអែល បានបើករថក្រោះពីរគ្រឿង សម្រុកចូលទីតាំងរបស់ខ្លួន នៅជិតភូមិ Ramyah ដោយឆ្លងកាត់ខ្សែបន្ទាត់ពណ៌ខៀវ ដែលកំណត់ដោយ UN។ មិនត្រឹមប៉ុណ្ណឹង ទាហាន​អ៊ីស្រាអែលក៏​បាញ់​ផ្សែងក្បែរ​កង​ទ័ពមួកខៀវផងដែរ ដោយបណ្តាលឲ្យ​កងកម្លាំង១៥​នាក់​មាន​បញ្ហា​រលាក​ស្បែកនិង​ក្រពះ​ពោះវៀន។

ជុំវិញការធ្វើទុក្ខបុកម្នេញលើកងទ័ពមួកខៀវនេះដែរ កាលពីប៉ុន្មានថ្ងៃមុន មានប្រទេស​​ប្រមាណ​​៤០​​ បានចេញ​សេចក្តីថ្លែងការណ៍​រួម ​ថ្កោល​ទោស​​​ការ​វាយប្រហារ​​លើ​​កង​កម្លាំង​​បេសកកម្មមនុស្សធម៌ ប៉ុន្តែ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បែរជា​អំពាវនាវ​​ឲ្យ​​ប្រមុខ UN ដក​កង​កម្លាំង​​​ថែរក្សាសន្តិភាព​​​ចេញ​ពី​​លីបង់​ជាបន្ទាន់ទៅវិញ។

លោក ​ Netanyahu បាន​និយាយ​ក្នុង​សារ​វីដេអូ​មួយ​ ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ថា ​«លោក​អគ្គលេខាធិការ! សូម​យក​កម្លាំង UNIFIL ចេញ​ពី​ផ្លូវ​គ្រោះថ្នាក់​ជា​បន្ទាន់​ពេល​នេះ។​ ប្រសិនបើកងរក្សាសន្តិភាពរបស់ UN នៅតែស្ថិតក្នុងទីតាំង​របស់ពួកគេ ពួកគេនឹងក្លាយទៅជាចំណាប់ខ្មាំង​ នៃអង្គភាពប្រដាប់អាវុធហេសបូឡា​​របស់ប្រទេសលីបង់ ដែលប្រឆាំងនឹងសកម្មភាពរបស់កងទ័ពអ៊ីស្រាអែល»។

សូមបញ្ជាក់ថា អ៊ីស្រាអែលបានបើកប្រតិបត្តិការ Northern Arrows ប្រឆាំងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ចាប់​តាំងពី​ថ្ងៃ​ទី២៣ខែកញ្ញាមក ​ហើយ​រហូត​ដល់​ពេល​នេះ ​​​អ៊ីស្រាអែល​​​កំពុង​​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​តាមអាកាសទ្រង់ទ្រាយធំ ប្រឆាំងនឹងទីតាំងរបស់ចលនាដែលទទួលបានការគាំទ្រពីសំណាក់ប្រទេសអ៊ីរ៉ង់ មួយនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល​ឲ្យ​UN​ដកទ័ព​រក្សា​សន្តិភាព​​ចេញ​​​ពីលីបង់​ជាបន្ទាន់ ខណៈ​ប្រទេស​៤០​​ថ្កោល​ទោស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៥ ម៉ោង មុន

Rihanna និងតារារ៉ុក A$AP ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025

KPT+៥ ម៉ោង មុន

មូលហេតុពិតនាំឲ្យ ស៊ុយអែត ​ស្ថិត​ក្នុង​ប្រទេស​​មាន​​សុភមង្គល​​​លើ​​លោកក្នុង​ឆ្នាំ ២០២៥

សុខភាព៦ ម៉ោង មុន

អ្នកជំនាញសុខភាព ប្រាប់ពីមូលហេតុទូទៅ ៦យ៉ាង ដែលមនុស្សអាចឆាប់ស្លាប់ក្រោយចូលវ័យ ៦០ឆ្នាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សភាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ចុះ MoU បង្កើតក្របខ័ណ្ឌលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ភ្លៀង​​​ខ្លាំង​​បណ្តាល​ឲ្យ​ជន់លិច​ផ្លូវ​នៅ​រដ្ឋធានី​​បាងកក​និង​​ខេត្ត​ជុំវិញ​មួយចំនួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម១១ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម