ព័ត៌មានអន្ដរជាតិ
លក្ខខណ្ឌបាញ់នុយក្លេអ៊ែរថ្មីរបស់លោក ពូទីន ធ្វើឲ្យគេបារម្ភ
តាមការចុះផ្សាយរបស់ BBC, ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានដាក់លក្ខខណ្ឌថ្មីបន្ថែមក្នុងការបាញ់នុយក្លេអ៊ែរ ដោយលោកប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកាលពីថ្ងៃពុធទី២៥ខែកញ្ញាឆ្នាំ២០២៤ថា ទោះប្រទេសគ្មាននុយក្លេអ៊ែរក៏ដោយ ប៉ុន្តែបើពួកគេមានការគាំទ្រពីប្រទេសមាននុយក្លេអ៊ែរឲ្យឈ្លានពានរុស្ស៊ី នោះត្រូវចាត់ទុកថាជាការវាយប្រហាររួមគ្នាហើយ ដូច្នេះទីក្រុងមូស្គូ ក៏អាចបាញ់នុយក្លេអ៊ែរសងសឹកទៅវិញបានដែរ។

មិនត្រឹមប៉ុណ្ណឹង បើយោងតាមលោកពូទីន, ទីក្រុងមូស្គូ នឹងក៏ពិចារណាបាញ់នុយក្លេអ៊ែរផងដែរ ប្រសិនបើខ្លួនទទួលបាន ព័ត៌មានដែលអាចទុកចិត្តបានថា រដ្ឋមួយគ្រោងបាញ់មីស៊ីលខ្នាតធំឬការវាយប្រហារអាកាសលើរុស្ស៊ីឬសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនគឺបេឡារុស។ រុស្ស៊ីនឹងឆ្លើយតប មិនថាសត្រូវប្រើមីស៊ីលផ្លោង យន្តហោះយុទ្ធសាស្ត្រ និងយន្តហោះគ្មានមនុស្សបើកនោះទេ។
ទាំងនេះហើយជាលក្ខខណ្ឌថ្មីដែលត្រូវដាក់បញ្ចូលទៅក្នុងគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន មិនបានបញ្ជាក់លម្អិតទេថាតើ ពេលណាទើបគោលការណ៍ថ្មីទាំងនេះនឹងត្រូវអនុវត្ត។
រឿងនេះធ្វើឲ្យគេដឹងច្បាស់ថាជាការគំរាមទៅកាន់អ៊ុយក្រែនដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែទទួលការគាំទ្រពីសំណាក់អាមេរិក ដែលមាននុយក្លេអ៊ែរ ហើយគេកំពុងបារម្ភថា រុស្ស៊ីនឹងឆ្លើយតបនុក្លេអ៊ែរ ប្រសិនបើទ័ពលោក ហ្សេលេនស្គី នៅតែបន្តសម្រុកចូលដីរុស្ស៊ី។

សេចក្តីប្រកាសរបស់លោកពូទីននេះទៀតសោត កើតឡើងចំពេលទីក្រុងកៀវ ស្នើសុំអាមេរិកឲ្យយល់ព្រមឲ្យខ្លួនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារទីតាំងយោធាក្នុងប្រទេសរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ហើយគ្រោងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដើម្បីពិភាក្សាអំពីបញ្ហានេះ។
យ៉ាងណា លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន ប្រាប់ទៅអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ UN ក្នុងទីក្រុងញូវយ៉កថា «ច្បាស់ណាស់ បញ្ហានេះនឹងត្រូវលើកឡើង ប៉ុន្តែយ៉ាងណា លោក បៃដិន នឹងមិនដូរគោលនយោបាយឡើយ ហើយនៅតែប្តេជ្ញាចិត្តដដែល រឿងប្រើមីស៊ីលនេះ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី ទៅជួប បៃដិន សុំបាញ់មីស៊ីលចូលជ្រៅក្នុងដី រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


