Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអ៊ីស្រាអែល ដើរជាន់មីនរបស់ក្រុមហាម៉ាស ស្លាប់ភ្លាមៗ

បានផុស

នៅ

មេទ័ពអ៊ីស្រាអែល វរសេនីយ៍ឯក Ehsan Daqsa បានដើរជាន់មីនរបស់ក្រុមហាម៉ាស ផ្ទុះស្លាប់ភ្លាមៗ នៅក្នុងតំបន់ហ្គាហ្សា ធ្វើឲ្យគាត់ក្លាយជាមន្ត្រីថ្នាក់ខ្ពស់បំផុតម្នាក់ទៀតរបស់អ៊ីស្រាអែល ដែលបាត់បង់ជីវិតក្នុងប្រតិបត្តិការកម្ទេចចលនាប្រដាប់អាវុធរបស់ប៉ាឡេស្ទីន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
មេទ័ពអ៊ីស្រាអែល វរសេនីយ៍ឯក Ehsan Daqsa (រូបថត៖ IDF)

តាមការចុះផ្សាយរបស់ Times of Israel នៅថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤, ហេតុការណ៍នេះកើតឡើងនៅពេល មេទ័ពវ័យ៤១ឆ្នាំ ជាន់មីន ពេលគាត់ចុះពីរថក្រោះដើរជាមួយទាហាន៣នាក់ទៀត សំដៅទៅទីតាំងឈរជើងរបស់កងទ័ព ដើម្បីពិនិត្យអំពីស្ថានភាពសមរភូមិជួរមុខ នៅជំរំជនភៀសខ្លួន Jabalia ភាគខាងជើងជ្រោយហ្គាហ្សា។

លោក Daqsa ដែលជាមេបញ្ជាការកងពលរថពាសដែកលេខ៤០១ បានស្លាប់នៅនឹងកន្លែង។ យ៉ាងណាមេបញ្ជាការកងវរសេនាតូចថ្មើរជើងលេខ៥២ ដែលរួមដំណើរជាមួយមិនបានបាត់បង់ជីវិតទេ តែត្រូវរបួសធ្ងន់ ខណៈមន្ត្រី២នាក់ទៀតរងរបួសស្រាល។ 

មេទ័ពអ៊ីស្រាអែល វរសេនីយ៍ឯក Ehsan Daqsa (រូបថត៖ IDF)

លោក Ehsan Daqsa ធ្លាប់ប្រយុទ្ធនៅប្រទេសលីបង់ក្នុងឆ្នាំ២០០៦ ហើយគាត់បានដឹកនាំប្រតិបត្តិការវាយបកនៅច្រកព្រំដែន Erez បន្ទាប់ពីក្រុមហាម៉ាស ដណ្តើមកាន់កាប់តំបន់នោះក្នុងការវាយប្រហារយ៉ាងភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ កងទ័ពអ៊ីស្រាអែល បាត់បង់មេទ័ពសរុប៦នាក់ហើយ ក្នុងសង្គ្រាមរយៈពេលជាងមួយឆ្នាំជាមួយក្រុមហាម៉ាស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល វាយប្រហារសម្លាប់មនុស្ស៨៧នាក់នៅហ្គាហ្សា ក្នុងនោះមាន ៤០នាក់ ជាកុមារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម