ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជូនយន្តហោះចម្បាំង ទៅអមដំណើរយន្តហោះដឹកប្រធានាធិបតីចិន មកចូលរួមកិច្ចប្រជុំ BRICS
រុស្ស៊ី បានបញ្ជូនយន្តហោះចម្បាំង Su-35S ដើម្បីអមដំណើរយន្តហោះដឹកប្រធានាធិបតីចិន ស៊ី ជីនពីង មកចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៦ នៅទីក្រុង Kazan ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារទី២២ ដល់ថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤។

តាមពិតទៅ ប្រទេសជាម្ចាស់ផ្ទះមិនតម្រូវឲ្យបញ្ជូនយន្តហោះចម្បាំងដើម្បីទៅអមដំណើរយន្តហោះដឹកមេដឹកនាំបរទេសដែលមកចូលរួមកិច្ចប្រជុំឡើយ ប៉ុន្តែការដែលរុស្ស៊ីធ្វើបែបនេះ គឺដើម្បីបង្ហាញពីការគោរព និងបង្កើនទំនាក់ទំនងទ្វេភាគី។
តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន, លោក ស៊ី បានទៅដល់ទីក្រុង Kazan កាលពីថ្ងៃអង្គារ ដោយមានការស្វាគមន៍ យ៉ាងកក់ក្តៅជាទីបំផុត។

ក្រោយពេលទៅដល់ទីក្រុង Kazan មិនបានប៉ុន្មានផង លោក ស៊ី បានថ្លែងនៅចំពោះមុខមេដឹកនាំរុស្ស៊ីថា ភាពជាដៃគូរវាងសម្ព័ន្ធមិត្តទាំងពីរ នឹងនៅរក្សាដល់គ្រប់ជំនាន់ទៅមុខទៀត បើទោះជាបច្ចប្បន្នពិភពលោកទាំងមូលកំពុងកើតក្ដីវឹកវរយ៉ាងណាក៏ដោយ។
មេដឹកនាំចិន និយាយថា ស្ថានភាពអន្តរជាតិកំពុងជាប់គាំងពោរពេញដោយភាពច្របូកច្របល់ ប៉ុន្តែការរួមគ្នារវាងក្រុងប៉េកាំងនិងមូស្គូ គឺជាកម្លាំងមួយបង្កើតបាននូវស្ថិរភាពនៅក្នុងរបត់ដ៏សំខាន់មិនធ្លាប់មាននៅក្នុងរយៈពេល១សតវត្សរ៍មកនេះ។

ងាកទៅខែឧសភា កាលនោះលោក ស៊ី និងលោក ពូទីន ក៏បានប្រកាសផងដែរអំពី «សករាជថ្មី» នៃភាពជាដៃគូរវាងសម្ព័ន្ធមិត្តទាំងពីរ ដែលជាគូប្រជែងដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក ខណៈទាំងចិននិងរុស្ស៊ី សុទ្ធតែចោទអាមេរិកថា ជាអ្នកដឹកនាំសង្គ្រាមត្រជាក់ ដែលសាបព្រួសភាពវឹកវរនៅជុំវិញពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ស៊ី ជីនពីង៖ ទោះពិភពលោកវឹកវរ មិត្តភាពចិន-រុស្ស៊ីនៅតែរក្សាតកូនតចៅ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


