ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង៖ ទោះពិភពលោកវឹកវរ មិត្តភាពចិន-រុស្ស៊ីនៅតែរក្សាតកូនតចៅ
នៅមុខមេដឹកនាំរុស្ស៊ី ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងថា ភាពជាដៃគូរវាងសម្ព័ន្ធមិត្តទាំងពីរនឹងនៅរក្សាដល់គ្រប់ជំនាន់ទៅមុខទៀត បើទោះជាបច្ចប្បន្នពិភពលោកទាំងមូលកំពុងកើតក្ដីវឹកវរយ៉ាងណាក៏ដោយ។

នៅថ្ងៃបើកកិច្ចប្រជុំកំពូល BRICS នៅរុស្ស៊ីកាលពីថ្ងៃទី២២ខែតុលា មេដឹកនាំចិន បាននិយាយថា ស្ថានភាពអន្តរជាតិកំពុងជាប់គាំងពោរពេញដោយភាពច្របូកច្របល់ ប៉ុន្តែការរួមគ្នារវាងក្រុងប៉េកាំង និងក្រុងមូស្គូ គឺជាកម្លាំងមួយបង្កើតបាននូវស្ថិរភាពនៅក្នុងរបត់ដ៏សំខាន់មិនធ្លាប់មាននៅក្នុងរយៈពេល១សតវត្សរ៍មកនេះ។
លោក ស៊ី បានប្រាប់ថា៖ «នៅពេលឥលូវ ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្ដូរដែលមិនធ្លាប់កើតឡើងនៅក្នុងរយៈពេល១០០ឆ្នាំ ហើយស្ថានភាពអន្តរជាតិកំពុងមានភាពវឹកវរ។ យ៉ាងណា ខ្ញុំជឿជាក់ខ្លាំងថា មិត្តភាពរវាងចិន និងរុស្ស៊ី នឹងបន្តច្រើនជំនាន់ ហើយទំនួលខុសត្រូវរបស់ប្រទេសដ៏អស្ចារ្យទាំងពីរនេះចំពោះប្រជាជនរបស់ពួកគេ នឹងមិនផ្លាស់ប្ដូរឡើយ»។
ជាការឆ្លើយតប លោក វ៉ា្លឌឺមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-ចិននៅក្នុងកិច្ចការពិភពលោក គឺជាកត្តាដ៏សំខាន់មួយដែលអាចនាំមកនូវស្ថិរភាពសម្រាប់គ្រប់គ្នា។ លោក ពូទីន បាននិយាយថា៖ «យើងមានបំណងបង្កើនការសម្របសម្រួលបន្ថែមទៀតលើវេទិកាពហុភាគីទាំងអស់ ដើម្បីធានាសន្តិសុខពិភពលោក និងសណ្តាប់ធ្នាប់ពិភពលោកដែលមានយុត្តិធម៌»។
កាលពីខែឧសភា លោក ស៊ី និងលោក ពូទីន ធ្លាប់បានប្រកាសអំពី «សករាជថ្មី» នៃភាពជាដៃគូរវាងសម្ព័ន្ធមិត្តទាំងពីរ ដែលជាគូប្រជែងដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ ទាំងចិន និងរុស្ស៊ី បានចោទប្រកាន់អាមេរិកថាជាអ្នកដឹកនាំសង្គ្រាមត្រជាក់ ដែលសាបព្រួសភាពវឹកវរនៅជុំវិញពិភពលោក។
ដោយឡែក អាមេរិក បានចាត់ទុកចិនថាជាគូប្រជែងដ៏ធំរបស់ខ្លួន ហើយរុស្ស៊ីវិញគឺជាការគំរាមកំហែងដ៏ចម្បងមួយ។ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ធ្លាប់បានលើកឡើងថា ប្រទេសលទ្ធិប្រជាធិបតេយ្យបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហា ដែលកើតចេញពីប្រទេសអត្តាធិបតេយ្យ រួមមាន ចិន និងរុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


