Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លោច​​ចិត្ត!​ អ្នក​​តវ៉ា​​ម្នាក់​​ផ្តាំ​​ប្រពន្ធ​មុន​​ទៅ​​តវ៉ា​​ស្ថិត​​ក្នុង​​ចំណោម​​អ្នក​​ស្លាប់​១២​​នាក់​​ម្សិលមិញ

បានផុស

នៅ

«អភ័យ​ទោសឲ្យ​បង​ផង​ប្រពន្ធ​សម្លាញ់។ បើ​បងមិន​​ទៅ​​តវ៉ា​ថ្ងៃ​នេះ​ទេ​ ហើយ​អ្នក​ដទៃ​មិន​ទៅ​ដែរ ដូច្នេះ​យើង​នឹង​មិន​ទទួល​បាន​ប្រជាធិបតេយ្យ​មកវិញ​ទេ»។ នេះ​ជា​ពាក្យពេចន៍​របស់​​​បុរស​វ័យ​២៥​ឆ្នាំ​ Ko Chit Min Thu បាន​ប្រាប់​ទៅ​ភរិយាកំពុង​មាន​ផ្ទៃ​ពោះ​របស់ខ្លួន​ មុន​ពេល​គាត់ចេញ​ទៅ ​ចូល​រួម​បាតុកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ក្នុង​ទី​ក្រុងយ៉ាំងហ្គោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ម្សិល​​មិញ​នេះ អ្នក​តវ៉ា​រាប់​​រាប់​ម៉ឺន​នាក់​បាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ទូទាំង​ប្រទេស និង​នៅ​តែ​បន្ត​ធ្វើ​ បើ​ទោះ​ជា​ប្រឈម​នឹង​ការ​បង្ក្រាប​ដ៏​អាក្រក់​របស់​កម្លាំង​សន្តិសុខ​ក៏​ដោយ។

លោក Ko Chit Min Thu មិន​បាន​វិល​ត្រឡប់​​ទៅ​ផ្ទះ​ដើម្បី​ជួប​ប្រពន្ធ កូន និង​ម្តាយ​​ឡើយ។ ប្រពន្ធ​ពោរ​ពេញ​ដោយ​ទឹក​ភ្នែក​បាននិយាយ​ថា គាត់​បាន​ព្យាយាម​បញ្ឈប់​ប្តី​របស់​គាត់​មិនឲ្យ​ទៅ​ចូល​រួម​បាតុកម្ម​ដែរ និង​បាន​ប្រាប់​ពី​ក្តី​បារម្ភ​ខ្លាច​កូន​តូច​ និង​កូន​ក្នុង​ផ្ទៃអាចបាត់​បង់​ឪពុក។ ប៉ុន្តែ​ប្តី​របស់​គាត់​បាន​ប្រាប់​ថា គាត់​ត្រូវ​តែ​ចូល​រួម​តស៊ូ​ដើម្បី​ប្រជា​ធិបតេយ្យ។

តាម​ប្រភព​ព័ត៌មាន​ថា Ko Chit Min Thu បាន​ឈរ​នៅខាងមុខ​ហ្វូង​តវ៉ា​នៅ​ទី​ប្រជុំ​ជន​ North Dagon ដោយ​បាន​កាន់​ខែលមួយ​ដើម្បី​ការពារ​ខ្លួន ក៏​ដូច​ជា​ជួយ​ការពារ​អ្នក​តវ៉ា​ដទៃ​ទៀត នៅ​ពេល​​គាត់​​ត្រូវ​​បាន​បាញ់​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍

គ្រាប់​កាំភ្លើង​បាន​ធ្លាយ​ខែល​ចូល​ចំ​ក្បាល​របស់​គាត់​បណ្តាល​ឲ្យ​ស្លាប់។ អ្នក​តវ៉ា​ម្នាក់​ទៀត​បាន​របួស​ធ្ងន់​នៅ​ពេល​បាញ់​ចំ​ភ្លៅ។

នៅ​ពេល​​ល្ងាច អ្នក​ស្រុក និង​អ្នក​តវ៉ា​បាន​នាំ​គ្នា​ធ្វើ​ការ​គោរព​​ចំពោះ​​សពលោក Ko Chit Min Thu ដែល​បូជា​ជីវិត​ដើម្បី​ប្រជា​ធិបតេយ្យ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១ ខែ​មីនា យ៉ាង​ហោច​ណាស់​ មនុស្ស​១២​នាក់​ត្រូវ​បាន​សម្លាប់​រាប់​បញ្ចូល​ទាំង​លោក Ko Chit Min Thu ម្នាក់ផង​ដែល​ត្រូវ​បាន​របប​យោធា​សម្លាប់។

នៅ​តំបន់ Bago Region មាន​សេចក្តី​រាយការណ៍​ថា អ្នក​តវ៉ា​ម្នាក់​ស្លាប់​ និង​បុរស​ម្នាក់​របួស​បាក់​ភ្លៅ។ ចំណែក​​នៅ​ Mandalay Region សិស្ស​អាយុ​១៩​ឆ្នាំ​ឈ្មោះ Maung Lin Htet ត្រូវ​បាន​សម្លាប់។

អ្នកស្រុក​ម្នាក់​បាន​ប្រាប់​ព័ត៌មាន​ក្នុង​ស្រុក The Irrawaddy ថា បាតុករ​សន្តិវិធី​បាន​កំពុង​តវ៉ា​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​តវ៉ា​វ័យ​ក្មេង​២​នាក់ ស្រាប់​តែ​ពួក​គេ​បាន​បង្ក្រាប​ដោយ​ហិង្សា​តែ​ម្តង។

គាត់​និយាយ​ថា ៖«គួរ​ឲ្យ​រន្ធត់​ខ្លាំង​ណាស់។ មិន​គួរ​​ពួក​​គេ​ធ្វើ​បាប​ជន​ស៊ីវិល​បែប​នេះ​ទេ។ ជន​រង​គ្រោះ​​ម្នាក់​​បាន​បែក​ក្បាល និង​ធ្លាក់​ខួរ​លើ​ដី​នៅ​ចំពោះ​មុខ​​​របស់​ខ្ញុំ»។

ប្រទេស​មីយ៉ាន់ម៉ា​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ ក្រោយ​ពេល​របប​យោធា​បាន​កាន់​កាប់​អំណាច​​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។ តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ ក៏​ដូច​ជា​ព័ត៌មាន​ក្នុង​ស្រុក​​ថា មនុស្ស​ហោច​ណាស់​៧០​នាក់​ត្រូវ​បាន​សម្លាប់ និង​ជាង​២​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន


ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ The Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម