ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បិទរាល់សកម្មភាពទាំងអស់ ត្រៀមខ្លួនទប់ទល់ព្យុះ កងរី ដែលមិនធ្លាប់មានក្នុងពេល៣០ឆ្នាំ
ទីផ្សារហិរញ្ញវត្ថុ ការហោះហើរក្នុងស្រុក និងរាល់សកម្មភាពទាំងអស់នៅកោះតៃវ៉ាន់ ត្រូវបានផ្អាកនៅថ្ងៃទី៣១ខែតុលានេះ ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងព្យុះ កងរី (Kong-rey) ដែលជាខ្យល់ព្យុះដ៏ធំមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំកន្លងមក។

បើតាមភ្នាក់ងារឧតុនិយម ព្យុះ កងរី នឹងទៅដល់កោះតៃវ៉ាន់នៅរវាងម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ដោយនាំមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំងស្ទើរពាសពេញផ្ទៃកោះទាំងមូលតែម្ដង។ មុនទៅដល់តៃវ៉ាន់ ព្យុះទីហ្វុងនេះបានចុះខ្សោយឥទ្ធិពលបន្តិច ប៉ុន្តែនៅស្ថិតក្នុងកម្រិតធ្ងន់ធ្ងរដដែល ស្មើនឹងព្យុះសង្ឃរាកម្រិតទី៤ ដែលមានល្បឿនជាង ២៥០គីឡូម៉ែត្រក្នុង១ម៉ោងឯណោះ។
រដ្ឋបាលអាកាសធាតុរបស់កោះតៃវ៉ាន់ បានចាត់ទុកព្យុះនេះថាជា «ព្យុះទីហ្វុងដ៏ខ្លាំងក្លា» ដែលជាកម្រិតព្យុះដ៏មានឥទ្ធិពលបំផុតសម្រាប់តៃវ៉ាន់ ដោយបន្ថែមថាវានឹងជាព្យុះទីហ្វុងដ៏ធំបំផុតបើគិតពីទំហំ ដែលធ្លាប់បានវាយប្រហារដែនកោះមួយនេះចាប់តាំងពីឆ្នាំ១៩៩៦។
អ្នកព្យាករណ៍អាកាសធាតុតៃវ៉ាន់ លោក Gene Huang បាននិយាយថា បន្ទាប់ពីបានវាយលុកឆ្នេរសមុទ្រភាគខាងកើត ព្យុះ កងរី នឹងឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ជាមួយឥទ្ធិពលចុះខ្សោយច្រើនជាងមុន។ យ៉ាងណា លោកបានជំរុញឲ្យប្រជាជននៅទូទាំងកោះតៃវ៉ាន់ស្នាក់នៅក្នុងផ្ទះ ដោយសារតែគ្រោះថ្នាក់នៃខ្យល់បក់បោកខ្លាំង។
រដ្ឋាភិបាលតៃវ៉ាន់ បានប្រកាសថា ក្រសួងការពារជាតិបានដាក់ពង្រាយទាហានចំនួន ៣៦ ០០០នាក់នៅរង់ចាំជួយដល់ការសង្គ្រោះ ខណៈដែលមនុស្ស ១ ៣០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលមានហានិភ័យខ្ពស់មុនពេលវេលា។ ទន្ទឹមនោះ រដ្ឋាភិបាលបានព្រមានប្រជាជនឲ្យនៅឆ្ងាយពីតំបន់ភ្នំ និងឆ្នេរសមុទ្រ។
ព្យុះ កងរី ត្រូវបានគេព្យាករថានឹងទៅដល់ឆ្នេរសមុទ្រនៃខេត្ត Fujian ប្រទេសចិន នៅព្រឹកថ្ងៃសុក្រ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


