ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ម្នាក់ នៅក្នុងហេតុការណ៍ឆេះរោងចក្រប្រេងឆានៅឥណ្ឌូណេស៊ី
ហេតុការណ៍ភ្លើងឆេះយ៉ាងសន្ធោរសន្ធៅនៅរោងចក្រផលិតប្រេងចម្អិនម្ហូបមួយកន្លែងនៅឥណ្ឌូណេស៊ី បានធ្វើឲ្យមនុស្សម្នាក់បាត់បង់ជីវិត នៅថ្ងៃសុក្រទី១ខែវិច្ឆិកាឆ្នាំ២០២៤នេះ។

ប៉ូលិសឥណ្ឌូណេស៊ី បានប្រាប់ថា ករណីឆាបឆេះនេះកើតឡើងនៅរោងចក្រ PT Priscolin ក្បែរទីក្រុងហ្សាការតា ដោយមានរថយន្តពន្លត់អគ្គិភ័យប្រហែល ២០ គ្រឿងនៅកន្លែងនោះកំពុងព្យាយាមពន្លត់ភ្លើង ហើយផ្លូវត្រូវបានបិទនៅជុំវិញរោងចក្រ។
លោកស្រី Diana បុគ្គលិករបស់មជ្ឈមណ្ឌលសេវាពន្លត់អគ្កិភ័យ និងជួយសង្គ្រោះឥណ្ឌូណេស៊ី បានប្រាប់ថា បច្ចុប្បន្នភ្នាក់ងារអគ្គិភ័យកំពុងផ្លាស់ប្ដូរអង្គភាពគ្នាដើម្បីពន្លត់ភ្លើង។
រហូតមកដល់ពេលនេះ មូលហេតុឆាបឆេះ ទំហំខូចខាត និងចំនួនជនរងគ្រោះពិតប្រាកដនៅមិនទាន់ដឹងនៅឡើយ គឺមានតែការរកឃើញសាកសពមនុស្សម្នាក់ប៉ុណ្ណោះនៅកន្លែងកើតហេតុ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


