ព័ត៌មានអន្ដរជាតិ
ប៉ូលិសសិង្ហបុរីស៊ើបអង្កេតមនុស្សជិត ៣០០ នាក់ ជុំវិញការឆបោកប្រាក់ជិត ៥ លានដុល្លារ
របាយការណ៍ពីប៉ូលិសសិង្ហបុរី បានឱ្យដឹងកាលពីចុងសប្ដាហ៍ថា ខ្លួនកំពុងស៊ើបអង្កេតជនសង្ស័យចំនួន ២៨៨ នាក់ ពីបទល្មើសឆបោក ក្រោយពេលចុះបង្រ្កាបរយៈពេលកន្លះខែ គិតត្រឹមថ្ងៃ១៤វិច្ឆិកា។ នេះបើតាមគេហទំព័ររបស់ប៉ូលិសសិង្ហបុរី។

ជនសង្ស័យទាំងអស់ បានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងចំនួន ១ ២០៨ ករណី រួមមានការឆបោកការងារ ការឆបោកតាមពាណិជ្ជកម្មអេឡិចត្រូនិក ការឆបោកដោយក្លែងបន្លំធ្វើមិត្តភ័ក្តិ ការបោកប្រាស់វិនិយោគ ការបោកប្រាស់ស្នេហាតាមអ៊ិនធឺណិត និងការបោកប្រាស់អ្នកទិញក្លែងក្លាយ។
ប៉ូលិសបាននិយាយថា ជនរងគ្រោះបានបាត់បង់ប្រាក់សរុបជាង ៦,៥៤ លានដុល្លារសិង្ហបុរី ឬប្រហែល ៤,៨៧ លានដុល្លារអាមេរិក។

នាពេលនេះ ជនសង្ស័យកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទឆបោក លាងលុយកខ្វក់ ឬផ្តល់សេវាទូទាត់ប្រាក់ដោយគ្មានអាជ្ញាប័ណ្ណ។
គួរគូសបញ្ជាក់ថា ការឆបោកក្នុងប្រទេសសិង្ហបុរី បានបង្កការបាត់បាត់បងទឹកប្រាក់ជាង ២,៧ ប៊ីលានដុល្លារ រាប់តាំងពីឆ្នាំ ២០១៩ ជាមួយនឹងកំណត់ត្រាខ្ពស់បំផុតប្រមាណ ៣៨៥,៦ លានដុល្លារ គិតតែក្នុងឆមាសទី១នៃឆ្នាំ ២០២៤។ ចំនួននេះរំពឹងថានឹងកើនឡើង បើទោះបីជាមានវិធានការជាច្រើនត្រូវបានធ្វើឡើងក៏ដោយ រួមទាំងយុទ្ធនាការអប់រំសាធារណៈ ច្បាប់ថ្មី និងគំនិតផ្តួចផ្តើមប្រឆាំងនឹងការឆបោកជាដើម៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


