ព័ត៌មានអន្ដរជាតិ
កម្ពុជា និង២៦ប្រទេសទៀត ចូលរួមពិព័រណ៍ការពារអន្តរជាតិ នៅវៀតណាម ខែក្រោយ
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤ កម្ពុជានិងប្រទេសចំនួន២៦ទៀតបានចុះឈ្មោះ ចូលរួមពិព័រណ៍ការពារអន្តរជាតិ ដែលនឹងធ្វើឡើងនៅអាកាសយានដ្ឋាន Gia Lam ក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមចាប់ពីថ្ងៃទី១៩ដល់២២ខែធ្នូខាងមុខនេះ។

ឧត្តមសេនីយ៍ទោ Le Quang Tuyen អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិវៀតណាម បានឲ្យដឹងថា ពិព័រណ៍នេះមានការចូលរួមពីសំណាក់អង្គភាពនិងសហគ្រាសក្នុងស្រុកនិងបរទេសជិត២០០មកពីប្រទេសចំនួន២៧ ហើយក្រៅពីកម្ពុជា នៅមានប្រទេសគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតដូចជា សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ និងឥណ្ឌា ជាដើម។
យោងតាមលោក Le Quang Tuyen, ពិព័រណ៍នេះគឺជាឱកាសសម្រាប់ក្រសួងការពារជាតិពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទូតការពារជាតិ និងកសាងទំនុកចិត្តរវាងវៀតណាមជាមួយប្រទេសនានាលើពិភពលោក។ នេះក៏ជាវេទិកាមួយដើម្បីចែករំលែកគោលនយោបាយ និងគោលការណ៍ណែនាំបរទេសផ្នែកការពារជាតិ, គោលនយោបាយកសាងកងទ័ព និងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិផងដែរ។ ប្រទេស ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកនិងអន្តរជាតិនឹងមានឱកាសល្អដើម្បីណែនាំ និងបង្ហាញផលិតផល ហើយស្វែងរកឱកាសសហប្រតិបត្តិការ។

នៅឯការតាំងពិព័រណ៍នោះ ក្រុមហ៊ុនទាំងឡាយនឹងបង្ហាញរួចណែនាំសព្វាវុធ បច្ចេកវិទ្យាទំនើបៗ រថពាសដែក និងឧបករណ៍ប្រើប្រាស់សម្រាប់កងទ័ពជើងទឹក ជើងគោក និងការពារអាកាស។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ វៀតណាម បានរៀបចំព្រឹត្តិការណ៍នេះជាលើកដំបូង ដោយកាលនោះមានការចូលរួមពីសំណាក់ក្រុមហ៊ុនចំនួន១៧៥ មកពី៣១ប្រទេស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះយោធាធ្លាក់នៅវៀតណាម បាត់ខ្លួនអ្នកបើក២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


