ព័ត៌មានអន្ដរជាតិ
ហាម៉ាស បដិសេធដោះដូរចំណាប់ខ្មាំង លុះត្រាតែសង្គ្រាមនៅហ្គាហ្សាបញ្ចប់ជាមុនសិន
លោក Khalil al-Hayya ប្រធានស្ដីទីប្រចាំតំបន់ហ្គាហ្សរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធថា វានឹងគ្មានកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងនិងអ្នកទោស ជាមួយភាគីអ៊ីស្រាអែលនោះទេ ទាល់តែសង្គ្រាមនៅហ្គាហ្សាត្រូវបានបញ្ចប់។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ហាម៉ាស Al-Aqsa លោក Hayya បាននិយាយថា៖ «បើគ្មានការបញ្ចប់សង្គ្រាមទេ មិនមានការដោះដូរអ្នកទោសនោះឡើយ។ តើមនុស្សឆ្កួតឯណាសុខចិត្តបោះចោលសន្លឹកបៀរដ៏ខ្លាំងរបស់ខ្លួន ខណៈសង្គ្រាមកំពុងតែបន្ត?»។
កិច្ចចរចាសម្រាប់បទឈប់បាញ់នៅហ្គាហ្សា បានជាប់គាំង ហើយកាលពីថ្ងៃទី២០វិច្ឆិកា សហរដ្ឋអាមេរិកបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍ដោយឥតលក្ខខណ្ឌ។ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន នឹងគាំទ្រតែសេចក្ដីសម្រេចណា ដែលចែងពីការដោះលែងចំណាប់ខ្មាំងភ្លាមៗ ធ្វើជាផ្នែកមួយនៃលក្ខខណ្ឌសម្រាប់បទឈប់បាញ់។
លោក Hayya ដែលជាអ្នកដឹកនាំក្រុមចរចាជាមួយអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប បានស្ដីបន្ទោសលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អំពីការធ្វើឲ្យជាប់គាំងដំណើរការបទឈប់បាញ់។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក Netanyahu បានបញ្ជាក់សាជាថ្មីថា ក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងមិនអាចគ្រប់គ្រងដែនដីប៉ាឡេស្ទីនបានទៀតទេ នៅពេលសង្គ្រាមបានបញ្ចប់។ លោកបន្តថា អ៊ីស្រាអែលបានបំផ្លាញសមត្ថភាពយោធាខ្លាំងៗរបស់ក្រុមដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះរួចអស់ទៅហើយ។
បន្ថែមពីនោះ លោកបានប្រាប់ថា អ៊ីស្រាអែលមិនបោះបង់ចោលការព្យាយាមជួយសង្គ្រោះចំណាប់ខ្មាំងទាំង១០១នាក់ដែលនៅសេសសល់នោះទេ ហើយលោកបានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារសម្រាប់ជនណាដែលរំដោះចំណាប់ខ្មាំងបានម្នាក់៕
ដោយ៖ ឈាង
ចុចអាន៖ លោក Netanyahu ឲ្យរង្វាន់ប្រាក់ ៥លានដុល្លារសម្រាប់ការរំដោះចំណាប់ខ្មាំងបានម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


