ព័ត៌មានអន្ដរជាតិ
មីស៊ីលថ្មីរបស់រុស្ស៊ីអាចបាញ់ដល់គ្រប់ទីកន្លែងពេញទ្វីបអឺរ៉ុបទាំងមូល៖មេបញ្ជាការរុស្ស៊ី
មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី លោកឧត្តមសេនីយ៍ Sergey Karakayev បានអះអាងប្រាប់លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ថា ប្រព័ន្ធមីស៊ីល Oreshnik ដែលរុស្ស៊ីទើបបញ្ចេញបាញ់សាកល្បងនៅលើទឹកដីអ៊ុយក្រែន ជាពិសេសនៅលើរោងចក្រឧស្សហកម្មយោធា និងស្ថានីយយានអវកាសអ៊ុយក្រែន Pivdenmash ក្នុងរដ្ឋធានី Dnipro អាចមានសមត្ថភាពទៅដល់ពេញទ្វីបអឺរ៉ុបទាំងមូល។

លោកឧត្តមសេនីយ៍ Sergey Karakayev ត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដូចនិយាយថា៖«ប្រព័ន្ធមីស៊ីលនេះ “ប្រព័ន្ធមីស៊ីលនេះដែលមានល្បឿនលឿនជាងសំឡេងអាចវាយប្រហារគោលដៅណាមួយ ពីដាច់ដោយឡែកទៅប្រភេទតំបន់ ព្រមទាំងការការពារកម្រិតខ្ពស់ ជាមួយនឹងប្រសិទ្ធភាពខ្ពស់។ ដោយផ្អែកលើកិច្ចការ និងសេរីនៃអាវុធនេះ វាអាចវាយប្រហារគោលដៅនៅទូទាំងទ្វីបអឺរ៉ុបទាំងមូល ដែលកំណត់វាខុសពីសព្វាវុធរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់ផ្សេងទៀត»។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិកំពូលរបស់រុស្ស៊ី នាយកប្រតិបត្តិនៃក្រុមហ៊ុនវិស័យការពារជាតិ និងអ្នកអភិវឌ្ឍន៍អាវុធ បន្ទាប់ខ្លួនបញ្ជាឲ្យផ្លោងមីស៊ីលថ្មីសម្រាប់ជាការសាកល្បងផង និងជាការសងសឹកទៅលើអ៊ុយក្រែនដែលប្រើប្រាសមីស៊ីលបស្ចឹមប្រទេសលើទឹកដីខ្លួន។
លោក ពូទីន បានបញ្ជាឲ្យបាញ់ប្រព័ន្ធមីស៊ីល Oreshnik កាលពីថ្ងៃព្រហស្បតិ៍ សំដៅមូលដ្ឋានរោងចក្រឧស្សាហកម្មផលិតសព្វាវុធយោធារបស់អ៊ុយក្រែននៅទីក្រុង Dnipro ដែលត្រូវបានសង្ស័យថា សហរដ្ឋអាមេរិកបានសហប្រតិបត្តិការប្រើប្រាស់រោងចក្រនោះសម្រាប់ផលិតអាវុធ និងក្រោយអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិកនិងអង់គ្លេសដើម្បីបាញ់ចូលទឹកដីរុស្ស៊ី។
ចាប់ពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រធានាធិបតីជិតផុតអាណត្តិ លោក ចូ បៃដិន បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ចូលទឹកដីរុស្ស៊ីសំដៅមូលដ្ឋានទ័ពកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយជួយកងទ័ពរុស្ស៊ី។
ក្រោយលោក ចូ បៃដិន អនុញ្ញាត នាយករដ្ឋមន្ត្រីអង់គ្លេស និង ប្រធានាធិបតីបតីបារាំងក៏បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយសម្រាប់ជួយអ៊ុយក្រែនផងដែរ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


