ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់នៅលីបង់ កើនឡើងដល់ជាង ៣ ៧០០នាក់ ក្រោយអ៊ីស្រាអែលវាយប្រហារ
យ៉ាងហោចណាស់មនុស្ស ៨៤នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅប្រទេសលីបង់កាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យតួលេខអ្នកស្លាប់សរុបចាប់តាំងពីខែតុលាឆ្នាំមុនកើនឡើងដល់ ៣ ៧៥៤នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលលីបង់ កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលលីបង់ បានបន្ថែមថា មនុស្សចំនួន ២១៣នាក់ផ្សេងទៀតបានរងរបួស ដែលនាំឲ្យចំនួនអ្នករបួសសរុបកើនឡើងដល់ ១៥ ៦២៦នាក់។
អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំនៅលីបង់ ចាប់តាំងពីចុងខែកញ្ញា ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជាគោលដៅក្រុមសកម្មប្រយុទ្ធហេសបូឡា។ នេះគឺជាការកើនឡើងភាពតានតឹងនៅក្នុងសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំជាមួយក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប។
អ៊ីស្រាអែល បានបើកប្រតិបត្តិការវាយប្រហារតាមជើងគោកនៅភាគខាងត្បូងលីបង់កាលពីថ្ងៃទី១ខែតុលា។
ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានបង្ខំមនុស្សជាង ១លាននាក់ឲ្យភៀសខ្លួនចេញពីផ្ទះសម្បែង៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


