ព័ត៌មានអន្ដរជាតិ
ចិនបើកការស៊ើបអង្កេតមន្ត្រីការពារជាតិជាន់ខ្ពស់៣រូប ក្រោយចាប់ខ្លួនពីបទពុករលួយ
សេចក្តីរាយការណ៍មួយចំនួន បានឱ្យដឹងថា ប្រទេសចិនបានបើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីការពារជាតិលោក Dong Jun ដោយសារតែមានការសង្ស័យពីអំពើពុករលួយ ខណៈលោកគឺជារដ្ឋមន្ត្រីការពារជាតិចិនទី៣ដែលត្រូវបានចាប់ខ្លួនជុំវិញករណីនេះ។

(រូបភាព៖ Ministry of National Defense of the People’s Republic of China) លោក Dong Jun
កាសែតអង់គ្លេស The Financial Times បាននិយាយកាលពីថ្ងៃពុធថា បើតាមមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតដែលដឹងពីស្ថានភាពនេះ លោក Dong គឺជាមន្ត្រីចុងក្រោយគេដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបលើករណីអំពើពុករលួយយ៉ាងទូលំទូលាយនៅក្នុងវិស័យយោធារបស់ប្រទេសចិន។
ពេលនេះ របាយការណ៍នេះមិនត្រូវបានបញ្ជាក់ទេ ខណៈមន្ត្រីចិនមិនបានរឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ ឬការបញ្ជាក់ពីទីភ្នាក់ងារព័ត៌មាននៅព្រឹកថ្ងៃពុធ។
យោធារបស់ប្រទេសចិនបានឆ្លងកាត់ការបោសសម្អាតប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លាមួយចាប់តាំងពីឆ្នាំមុន ដោយយ៉ាងហោចណាស់មានឧត្តមសេនីយកងទ័ពរំដោះប្រជាជនចិន (PLA) ប្រាំបួននាក់ និងនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិជាច្រើននាក់ត្រូវបានដកចេញពីស្ថាប័ននីតិប្បញ្ញត្តិជាតិរហូតមកដល់បច្ចុប្បន្ន។
មន្ត្រីអាមេរិកដែលមិនបញ្ចេញបានឲ្យដឹងថាលោក Dong នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិចិនទីបីជាប់ៗគ្នាដែលធ្លាក់នៅក្រោមការស៊ើបអង្កេតពីបទពុករលួយ។

សូមបញ្ជាក់ថាលោក Dong ដែលជាអតីតប្រធានកងទ័ពជើងទឹក PLA ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិនៅខែធ្នូ ឆ្នាំ ២០២៣។ គាត់មានទំនួលខុសត្រូវលើការទូតយោធារបស់ចិនជាមួយប្រទេសផ្សេងៗ។ លោកបានមើលការខុសត្រូវថ្មីៗនេះក្នុងទំនាក់ទំនងយោធារវាងអាមេរិកនិងចិន ដោយប្រទេសទាំងពីរបានជួបពិភាក្សាគ្នាជាថ្នាក់មេបញ្ជាការជាលើកដំបូងក្នុងខែកញ្ញាផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អ្នកស្នងតំណែងមុនរបស់លោក Dong គឺលោក Li Shangfu ត្រូវបានដកចេញបន្ទាប់ពីប្រាំពីរខែនៅក្នុងការងារ ហើយបន្ទាប់មកត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តសម្រាប់បទល្មើសដែលរួមមានការស៊ីសំណូក ហើយមិនដែលគេឃើញបង្ហាញខ្លួនជាសាធារណៈតាំងពីពេលនោះមក។ ចំណែកអ្នកស្នងតំណែងមុនរបស់លោក Li គឺលោក Wei Fenghe ក៏ត្រូវបានបណ្តេញចេញពីបក្ស ហើយបានបញ្ជូនបន្តទៅព្រះរាជអាជ្ញាពីបទពុករលួយ។
បើតាមសេចក្តីថ្លែងការណ៍របស់បក្សកុម្មុយនិស្តនៅពេលនោះបាននិយាយថា អ្នកទាំងពីរ «ក្បត់ការជឿទុកចិត្តរបស់បក្ស និងគណៈកម្មាធិការយោធាមជ្ឈិម បំពុលបរិយាកាសនយោបាយរបស់យោធាយ៉ាងធ្ងន់ធ្ងរ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មុខមាត់មេដឹកនាំជាន់ខ្ពស់របស់ខ្លួន»។ សេចក្តីថ្លែងការណ៍បាននិយាយថា ពួកគេត្រូវបានគេរកឃើញថាបានទទួលប្រាក់សំណូកយ៉ាងច្រើន ហើយបាន «ស្វែងរកអត្ថប្រយោជន៍បុគ្គលិក» ពីអ្នកដទៃ។
ជាមួយគ្នានេះក្នុងបង្ក្រាបរបស់ចិននេះក៏មានយ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់ពីររូបផ្សេងទៀត ដែលជាប់ពាក់ព័ន្ធជាមួយកងកម្លាំងរ៉ុកកែត ដែលជាអង្គភាពថ្មីនៃយោធាចិន ក៏ត្រូវបានដកចេញផងដែរ ដោយសារអំពើពុករលួយ៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម២០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


