Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារ​ប្រទេស​ថៃ ចាប់​ផ្ដើម​រឹត​បន្តឹង​កម្ចី​លើ​អ្នក​ចង់​បើក​ហាង​លក់​កាហ្វេ​ថ្មីថ្មោង

បានផុស

នៅ

បណ្ដា​ធនាគារ​នានា​នៅ​ក្នុង​ប្រទេស​ថៃ បាន​ចាប់​ផ្ដើម​រឹត​បន្តឹង​​លើ​ការ​អនុម័ត​ប្រាក់​កម្ចី​ចំពោះ​អ្នក​ចំណូល​ថ្មី​នៅ​ក្នុង​អាជីវកម្ម​កាហ្វេ ដែល​​ធ្វើ​ឲ្យ​​​ពលរដ្ឋ​ដែល​ចង់​ប្រឡូក​នៅ​ក្នុង​វិស័យ​នេះ​​​ប្រឈម​នឹង​បញ្ហា​​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង ហើយ​វា​ក៏​ជាក្ដី​កង្វល់​មួយ​សម្រាប់​​​ក្រុមហ៊ុន​ផ្គត់ផ្គង់ ផលិត និងចែកចាយគ្រាប់កាហ្វេ និងឧបករណ៍សម្រាប់ហាងកាហ្វេ ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Thongtham Wechayachai នាយកគ្រប់គ្រងក្រុមហ៊ុន Peaberry Thai ដែលជាសាខារបស់ក្រុមហ៊ុន PTT Oil and Retail Business Plc (OR) បាននិយាយថា វាមានការលំបាកជាពិសេសសម្រាប់អ្នកចំណូល​ថ្មីនៅក្នុងទីផ្សារហាងកាហ្វេថៃនៅឆ្នាំ​២០២៤នេះ។ សម្រាប់សហគ្រិនតូចៗ ការបើកដំណើរការហាងកាហ្វេថ្មីដោយមិនមានការវិនិយោគផ្ទាល់ខ្លួនច្រើន កំពុងក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំង។

លោក​បាន​បន្ត​ថា​៖ «​ដោយសារ​ធនាគារ​កាន់តែ​ប្រយ័ត្នប្រយែង​ជាមួយ​នឹង​ការ​អនុម័ត​កម្ចី​សម្រាប់​អាជីវកម្ម​ថ្មី សហគ្រិន​ពិបាក​នឹង​បើក​ហាង​កាហ្វេ​ដំបូង​របស់​ពួកគេ​ណាស់។ ការធ្លាក់ចុះនៃការអនុម័តប្រាក់កម្ចីពីធនាគារថៃ សម្រាប់សហគ្រិនកាហ្វេ បានកាត់បន្ថយចំនួនហាងកាហ្វេតូចៗដែលបើកដំណើរការនៅឆ្នាំនេះ»។

ទោះបីជាមានឧបសគ្គនេះក៏ដោយ លោក Thongtham បានលើក​ឡើង​ថា ការបើកហាងកាហ្វេនៅតែជាជម្រើសដ៏ទាក់ទាញបំផុតមួយ សម្រាប់បុគ្គលដែលចង់ចូលទៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។

ខណៈពេលដែលអាជីវកម្មខ្នាតតូចជួបការលំបាក ខ្សែសង្វាក់កាហ្វេធំៗ​នៅ​តែ​អាច​បន្តពង្រីក​អាជីវកម្ម នេះ​ក៏​ដោយសារស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។

បន្ថែម​ពី​នេះ លោកបាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា នៅពេលដែលធនាគារកណ្តាលនៅទូទាំងពិភពលោកបន្ថយអត្រាការប្រាក់របស់ពួកគេបន្តិចម្តងៗ ធនាគារក្នុងស្រុកទំនងជានឹងបន្ធូរបន្ថយការអនុម័តប្រាក់កម្ចីរបស់ពួកគេ ដែលនឹងបង្កើនឱកាសសម្រាប់អ្នកចំណូល​ថ្មីនៅក្នុងទីផ្សារ​កាហ្វេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ប្រកាសផ្តល់ទីជ្រកកោនដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា តែមានលក្ខខណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម