ព័ត៌មានអន្ដរជាតិ
លោក Netanyahu ត្រៀមចូលខ្លួនបំភ្លឺក្នុងរឿងក្ដីពុករលួយ ជាលើកដំបូង
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី១០ខែធ្នូនេះ ពាក់ព័ន្ធនឹងរឿងក្តីពុករលួយដែលអូសបន្លាយជាយូរណាស់មកហើយរបស់លោក ក្រោមការបង្គាប់របស់តុលាការ។

អ៊ីស្រាអែល បាននិងកំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្គាហ្សាអស់រយៈពេលជាងមួយឆ្នាំ ដែលក្នុងអំឡុងពេលនេះ លោក Netanyahu ត្រូវបានផ្តល់ការពន្យារពេល សម្រាប់ការបង្ហាញខ្លួននៅតុលាការ។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ ចៅក្រមបានសម្រេចថា លោកត្រូវចាប់ផ្តើមផ្តល់សក្ខីកម្ម។
តុលាការ បាននិយាយថា លោក Netanyahu នឹងផ្តល់សក្ខីកម្មចំនួន ៣ដងក្នុងមួយសប្តាហ៍ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត ទោះបីជាអ៊ីស្រាអែលកំពុងមានសង្រ្គាមនៅហ្គាហ្សា និងការគំរាមកំហែងថ្មី ដែលអាចបង្កឡើងដោយភាពចលាចលកាន់តែធំនៅតំបន់មជ្ឈិមបូព៌ា រួមទាំងនៅក្នុងប្រទេសស៊ីរី ក៏ដោយ។
នាយករដ្ឋមន្ត្រីវ័យ៧៥ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ចំនួន៣ករណីក្នុងឆ្នាំ២០១៩ ទាក់ទិននឹងការទទួលអំណោយពីមិត្តដែលជាមហាសេដ្ឋី និងការដាក់ចេញច្បាប់អនុគ្រោះសម្រាប់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ជាថ្នូរនឹងការជួយផ្សាយព័ត៌មានលើកជើង។ យ៉ាងណា មេដឹកនាំអ៊ីស្រាអែលបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ។
លោក Netanyhau គឺជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់អ៊ីស្រាអែល និងជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាចដំបូងគេ ដែលត្រូវរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម។
សូមបញ្ជាក់ថា ក្រៅតែពីបញ្ហាផ្លូវច្បាប់ក្នុងស្រុក លោក Netanyahu កាលពីខែវិច្ឆិកា ក៏ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួន ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


