ព័ត៌មានអន្ដរជាតិ
ប្រទះឃើញឡានទំនើបជាច្រើនគ្រឿងនៅផ្ទះលោក Assad ក្រោយក្រុមឧទ្ទាមផ្ដួលរំលំរដ្ឋាភិបាល
វីដេអូមួយ ដែលបង្ហាញពីហ្គារាសដ៏ធំមួយកន្លែងនៅក្នុងវិមានប្រធានាធិបតីនៅរដ្ឋធានីដាម៉ាស បានឆ្លុះបញ្ចាំងពីការរស់នៅដ៏ស៊ីវិល័យ និងសម្បូរសប្បាយរបស់លោក Bashar al-Assad ដោយក្នុងនោះគេសង្កេតឃើញមានរថយន្តទំនើបៗដាក់តម្រៀបជួរគ្នាជាច្រើនគ្រឿង។

បើយោងតាមសារព័ត៌មាន ABC News រថយន្តទាំងនោះមានតម្លៃរាប់លានដុល្លារ ដែលលោក Assad បានបន្សល់ទុកនៅពេលលោកបានរត់ភៀសខ្លួនចេញពីប្រទេស ខណៈដែលកងកម្លាំងឧទ្ទាមបានវាយលុករដ្ឋធានីកាលពីចុងសប្តាហ៍។
អ្នកថតវីដេអូ បានចង្អុលរថយន្តថ្លៃៗ ដែលរួមមាន Ferrari, Lamborghini និង Aston Martin ជាដើម ហើយបាននិយាយដោយមិនគួរឲ្យជឿថា៖ «មើលនេះសម្លាញ់… យើងមិនមែននៅឌូបៃទេ»”។
រថយន្តមួយក្នុងចំណោមរថយន្តទាំងនោះ មើលទៅដូចជា Ferrari F50 ដែលនៅលើពិភពលោកផលិតតែ ៣៤៩គ្រឿងប៉ុណ្ណោះ។ មួយគ្រឿងៗ ត្រូវបានលក់ក្នុងតម្លៃជាង ៥,៥លានដុល្លារនៅក្នុងការដេញថ្លៃ Sotheby’s កាលពីដើមឆ្នាំ២០២៤។
យានជំនិះដ៏ប្រណិតទាំងនោះ បានបញ្ជាក់ពីភាពសម្បូរសប្បាយ និងទ្រព្យសម្បត្តិចាយមិនចេះអស់របស់លោក Assad។ បើតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឆ្នាំ២០២២ បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារ Assad មានចន្លោះពី ១ពាន់លានដុល្លារទៅ ២ពាន់លានដុល្លារ។ យ៉ាងណាមិញ ទំហំទ្រព្យសម្បត្តិពិតប្រាកដនៃគ្រួសារត្រកូល Assad ដែលបានគ្រប់គ្រងស៊ីរីតាំងពីឆ្នាំ១៩៧១នេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

បើយោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាតិ ប្រជាជនស៊ីរី៩០%កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ គិតត្រឹមខែមីនាឆ្នាំ២០២៤ ខណៈពលរដ្ឋជិត ១៣លាននាក់ត្រូវបានប៉ាន់ប្រមាណថាកំពុងកើតមានអសន្តិសុខស្បៀងអាហារ។
គួររំឭកថា ព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្មានអ្នកនឹកស្មានដល់ឡើយថា រដ្ឋាភិបាលរបស់លោក Assad ត្រូវដួលរលំក្រោមដៃក្រុមឧទ្ទាម Hay’at Tahrir al-Sham (HTS) យ៉ាងលឿនបែបនេះ។
ក្រុមឧទ្ទាមជីហាដ បានបើកប្រតិបត្តិការ «ផ្លេកបន្ទោរ» ផ្តួលរំលំរដ្ឋាភិបាលស៊ីរី ដោយចាយពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយលោក Assad ក៏រត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីសុវត្ថិភាព៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


