ព័ត៌មានអន្ដរជាតិ
អត្រាកំណើតធ្លាក់ចុះនៅវៀតណាម ថ្នាក់ជាតិកំពុងរៀបចំគោលនយោបាយលើកទឹកចិត្ត
អត្រាកំណើតរបស់ប្រទេសវៀតណាមបានឈានដល់កម្រិតទាបមិនធ្លាប់មាន ដែលត្រូវបានប៉ាន់ប្រមាណថា ស្រីម្នាក់មានអត្រាមានកូនត្រឹមតែ១,៩៦នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ហើយការព្យាករណ៍បង្ហាញថា និន្នាការនៃការថយចុះនឹងបន្តកើតមានបន្ថែមទៀត។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសវៀតណាម លោក Truan Van Thuan បានលើកឡើងពីកង្វល់អំពីនិន្នាការថយចុះនេះ នៅទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយលោកបានព្រមានថា ការរក្សាអត្រាមានកូននៅទូទាំងប្រទេស គឺមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង ជាមួយនឹងការធ្លាក់ចុះនៃការសម្រាលកូនកាន់តែខ្លាំង។
ចំនួនប្រជាជនរបស់ប្រទេសនេះក៏មានជរាភាពយ៉ាងឆាប់រហ័ស។ ការសង្កត់លើបញ្ហាដូចជា អាពាហ៍ពិពាហ៍កុមារ ការមានផ្ទៃពោះក្នុងវ័យជំទង់ និងកម្រិតជីវភាពទាបទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។ ក្រសួងសុខាភិបាលបានអំពាវនាវដល់មន្ត្រីប្រជាពលរដ្ឋត្រូវរួបរួមគ្នាឲ្យបានយ៉ាងសកម្ម និងច្នៃប្រឌិតក្នុងការណែនាំដល់រដ្ឋាភិបាលមូលដ្ឋាន និងសហការជាមួយវិស័យផ្សេងៗ ដើម្បីអនុវត្តគោលនយោបាយប្រជាជនប្រកបដោយប្រសិទ្ធភាព។
តំណាង UNFPA ប្រចាំនៅវៀតណាម លោក Matt Jackson បាននិយាយថា ប្រទេសនេះនៅតែស្ថិតក្នុងដំណាក់កាលនៃចំនួនប្រជាជនមាសរបស់ខ្លួន ដោយមានបុគ្គលដែលមានអាយុធ្វើការចំនួន ២ នាក់ ដែលជួយដល់គ្រប់អ្នកអាស្រ័យ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ ២០១១ មក ប្រជាជនមានវ័យចំណាស់ក្នុងអត្រាមួយលឿនជាងប្រទេសដទៃទៀត។

ការព្យាករណ៍បង្ហាញថា វៀតណាមនឹងក្លាយជាប្រទេសដែលមានវ័យចំណាស់នៅឆ្នាំ ២០៣៦និងជាសង្គមដែលមានវ័យចំណាស់នៅឆ្នាំ ២០៤៩។ ប្រទេសនេះក៏កំពុងឈានចូលដំណាក់កាលនៃការមានកូនទាបផងដែរ ដោយអត្រាមានកូនសរុប (TFR) បានកត់ត្រានៅ ១.៩៦ ក្នុងឆ្នាំ ២០២៣។
ដំណោះស្រាយដែលបានស្នើឡើងរួមមាន ការលើកកម្ពស់ផលិតភាពការងារ ការបង្កើតគោលនយោបាយការងារប្រកបដោយនិរន្តរភាព ការបង្កើនការចូលរួមកម្លាំងពលកម្ម ជាពិសេសក្នុងចំណោមមនុស្សចាស់ ការគាំទ្រស្ត្រីក្នុងទីផ្សារការងារ និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ។
លោក Jackson បានបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់ UNFPA សម្រាប់ប្រទេសវៀតណាម ក្នុងការកែលម្អលទ្ធភាពទទួលបានសេវាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទប្រកបដោយគុណភាព លើកកម្ពស់សិទ្ធិបន្តពូជ កាត់បន្ថយអត្រាមរណៈមាតា ការប្រមូលទិន្នន័យប្រជាជនដែលមានគុណភាពខ្ពស់ និងការដោះស្រាយវិសមភាពយេនឌ័រ និងអំពើហិង្សាផ្អែកលើយេនឌ័រ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


