ព័ត៌មានអន្ដរជាតិ
ទារកមីយ៉ាន់ម៉ាកើតនៅថៃប្រឈមបញ្ហាគ្មានសិទ្ធិទទួលបានការព្យាបាលដោយឥតគិតថ្លៃ
ទារកដែលកើតពីម្ដាយជនជាតិមីយ៉ាន់ម៉ានៅមន្ទីរពេទ្យព្រំដែនក្នុងប្រទេសថៃ មិនមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដូចជនជាតិថៃនោះទេ បើទោះបីពួកគេមានអត្តសញ្ញាណប័ណ្ណថៃក៏ដោយ។ យោងការិយាល័យសន្តិសុខសុខភាពជាតិ (NHSO)។

លោកវេជ្ជបណ្ឌិត Jadej Thammatacharee អគ្គលេខាធិការ NHSO មានប្រសាសន៍ថា បើទោះបីអត្តសញ្ញាណប័ណ្ណកំណត់យ៉ាងច្បាស់ថាពួកគេជាជនចំណាកស្រុកដែលកើតនៅក្នុងប្រទេសថៃមែន តែពួកគេមិនមែនជាសញ្ជាតិថៃនោះទេ។
លោកកំពុងឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការកើនឡើងនៃចំនួនស្ត្រីមានផ្ទៃពោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានចេតនាឆ្លងព្រំដែនទៅសម្រាលកូននៅក្នុងមន្ទីរពេទ្យប្រទេសថៃដើម្បីទទួលបានអត្ថប្រយោជន៍ថែទាំសុខភាព។
ស្រ្តីទាំងនោះទាញយកអត្ថប្រយោជន៍ពីកញ្ចប់ធានារ៉ាប់រងសុខភាពក្រោមគម្រោងការធានារ៉ាប់រងសុខភាពជាសកល ដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់ជនចំណាកស្រុកដែលមិនមានការធានារ៉ាប់រងសុខភាពណាមួយ។ នេះបើយោងតាមបុគ្គលិកថែទាំសុខភាពដែលបាននិយាយដោយអនាមិកទៅកាន់ទំព័រ Facebook Drama-addict ។
លោក Jadej ក៏បានឲ្យដឹងថាមានទារកប្រហែល១៦០នាក់ជាមួយម្តាយមីយ៉ានម៉ាទើបសម្រាលកាលពីខែមុននៅមន្ទីរពេទ្យព្រំដែន បើធៀបនឹងស្ត្រីថៃមានត្រឹម៨០នាក់។ ទន្ទឹមនឹងនេះ អង្គការ NHSO បានទទូចថា ខ្លួនចូលទៅកាន់មូលដ្ឋានទិន្នន័យកណ្តាលដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃដើម្បីកំណត់សញ្ជាតិទារក។
លោកវេជ្ជបណ្ឌិត Jadej ក៏បានបញ្ជាក់ថា «មូលនិធិសិទ្ធិ Tho 99» ត្រូវបានរាយការណ៍ថា បានផ្តល់ហិរញ្ញប្បទានជាប្រយោជន៍សុខុមាលភាពសម្រាប់ទារកទើបនឹងកើតនៃជនចំណាកស្រុកក្នុងការចំណាយ មិនមែនមានបំណងផ្តល់ឱ្យសម្រាប់ទារកដែលកើតពីឪពុកម្តាយមីយ៉ាន់ម៉ាដែលបានទទួលសេវាវេជ្ជសាស្រ្តនៅឯមន្ទីរពេទ្យតាមព្រំដែននោះទេ។
លើសពីនេះយោងតាមបុគ្គលិកថែទាំសុខភាពដែលត្រូវបានដកស្រង់ដោយការបង្ហោះហ្វេសប៊ុករបស់ Drama-addict ទារកដែលកើតមិនគ្រប់ខែ រួមទាំងអ្នកដែលកើតពីឪពុកម្តាយមីយ៉ាន់ម៉ាមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ថែទាំសុខភាពនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


