ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់
អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏រញ្ជួយរដ្ឋធានីរបស់ប្រទេសយេម៉ែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ ឆ្លើយតបទៅនឹងមីស៊ីលរាប់សិបគ្រាប់ដែលក្រុមហ៊ូធីបានបាញ់ទៅអ៊ីស្រាអែល។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហ៊ូធី ។

យោធាអ៊ីស្រាអែលបានវាយប្រហារលើគោលដៅយោធាដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមហ៊ូធី នៅតំបន់ឆ្នេរភាគខាងលិច ក្នុងប្រទេសយេម៉ែន បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់នៅក្នុងការវាយប្រហារលើកំពង់ផែ as-Salif និងនៅក្នុងការវាយប្រហារពីរលើកលើរោងចក្រប្រេង Ras Isa ដែលទាំងពីរមានទីតាំងនៅខេត្ត Hodeidah ភាគខាងលិច។
ទីភ្នាក់ងារសារព័ត៌មាន SABA របស់ប្រទេសយេម៉ែនក៏បានរាយការណ៍ថា ការវាយឆ្មក់ចំនួនបួនបានកំណត់គោលដៅទៅលើខេត្ត Hodeidah ដោយចំនួនពីរបានវាយលុកទៅលើរោងចក្រប្រេង Ras Isa បានសម្លាប់ និងបណ្ដាលឲ្យរងរបួសបុគ្គលិកមួយចំនួន។
ចំណែកអ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារលើទីតាំងក្រុមឧទ្ទាមនេះ រួមទាំងកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងទីក្រុង Sanaa បន្ទាប់មានពីការបាញ់មីស៊ីលពីក្រុមនេះ ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលពេញមួយយប់តែត្រូវបានបំផ្លាញ ខណៈក្រុមនេះនៅតែវាយប្រហារម្តងហើយម្តងទៀតទៅលើអ៊ីស្រាអែលក្នុងរយៈពេល ១៤ ខែកន្លងមកនេះ។
គួរបញ្ជាក់ថាក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេម៉ែន បានធ្វើការវាយលុកជាច្រើនខែមកលើអ៊ីស្រាអែល និងការដឹកជញ្ជូនដែលទាក់ទងទៅនឹងអ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលជាយុទ្ធនាការនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលសង្រ្គាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង ៤៥០០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


