Connect with us

ព័ត៌មានអន្ដរជាតិ

លីបង់​ ឈាន​ដល់​ដាក់​ពង្រាយកម្លាំងនៅភូមិភាគខាងត្បូង តាមកិច្ចព្រមព្រៀងដកទ័ព អ៊ីស្រាអែល

បានផុស

នៅ

​ភាគី​​សម្រ​បសម្រួល​អាមេរិក​​ក្នុង​​ជម្លោះ​​​​រវាង​​អ៊ីស្រាអែល​​និង​លីបង់ បានប្រកាសថា កិច្ចព្រមព្រៀងមួយដើម្បីធានាការដកទ័ពរបស់អ៊ីស្រាអែល ចេញពីភាគខាងត្បូងលីបង់ និងការរំសាយអាវុធរបស់ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា​ដែល​គាំទ្រ​ដោយ​​អ៊ីរ៉ង់​នោះ​ ​​ឈាន​ដល់​ដំណាក់​កាលសាកល្បងជាក់ស្តែងលើកដំបូងហើយ កាលពីថ្ងៃទី២០ ខែកក្កដា បន្ទាប់ពីកងទ័ពលីបង់បានចាប់ផ្តើមចូលគ្រប់គ្រងសន្តិសុខនៅក្នុងភូមិចំនួនបីនៅភាគខាងត្បូង។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម timesofisrael, ​ភាគីសហរដ្ឋ​អាមេរិក បានឲ្យដឹងថា ប្រតិបត្តិការ​ពង្រាយកង​ទ័ព​លីបង់ បានចាប់​ផ្តើមហើយនៅក្នុង «តំបន់សាកល្បង» ក្នុងភូមិ Froun, ភូមិ Srifa និងភូមិ Zawtar al-Gharbiya ស្របទៅតាមក្របខ័ណ្ឌត្រីភាគី និងក្រោមការឧបត្ថម្ភពីក្រុមសម្របសម្រួលយោធាសម្រាប់ប្រទេសលីបង់»។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានពិពណ៌នាថា ជំហាននេះគឺជា «លទ្ធផលផ្ទាល់» នៃកិច្ចពិភាក្សារវាងគណៈប្រតិភូអ៊ីស្រាអែល និងលីបង់ នៅទីក្រុងរ៉ូមកាលពីសប្តាហ៍មុន ដោយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តធ្វើការជាមួយភាគីទាំងសងខាង ដើម្បីអនុវត្តក្របខ័ណ្ឌនេះឲ្យសម្រេចបានលទ្ធផលជោគជ័យ។

ក្របខ័ណ្ឌការងារនេះ ត្រូវបានចុះហត្ថលេខាដោយលីបង់ អ៊ីស្រាអែល និងអាមេរិក កាលពីថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីមានការចរចាផ្ទាល់ជាច្រើនជុំ ដែលគ្រោងទុកនូវការដកថយជាដំណាក់កាលរបស់អ៊ីស្រាអែល ចេញពីទីតាំងនានានៅភាគខាងត្បូងលីបង់។

ជាការដោះដូរវិញ កងកម្លាំងប្រដាប់អាវុធលីបង់ ត្រូវទទួលខុសត្រូវតែម្នាក់ឯងលើការគ្រប់គ្រងសន្តិសុខនៃតំបន់ដែលបានចាកចេញទាំងនោះ ហើយត្រូវបញ្ជាក់ទទួលស្គាល់ថាតំបន់ទាំងនោះត្រូវបានសម្អាតអស់នូវអាវុធ និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេបូឡា។

គួរបញ្ជាក់ដែរថា ក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ជាបង្អែក បានបើកការវាយប្រហារលើអ៊ីស្រាអែល ដែលធ្វើឲ្យលីបង់ទាំងមូលត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាយ៉ាងពេញទំហឹង។ ក្រោយមក កងទ័ពអ៊ីស្រាអែលបានវាយបក និងចូលកាន់កាប់ភូមិមួយចំនួននៅភាគខាងត្បូងលីបង់ ព្រមទាំងបង្កការខូចខាតយ៉ាងខ្លាំង។ យ៉ាងណា ក្រោយការចរចាផ្ទាល់ជាច្រើនជុំ លីបង់ អ៊ីស្រាអែល និងអាមេរិក បានចុះហត្ថលេខាលើ «ក្របខ័ណ្ឌត្រីភាគី»ដើម្បីបង្កើតបទឈប់បាញ់ដ៏ផុយស្រួយមួយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម