ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រួមដៃជាមួយ ហ្ស៊កដានី បាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ និង គំរាមវាយបកទៅលើអ៊ីរ៉ង់ឲ្យចាស់ដៃ
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រកាសថា ប្រទេសរបស់លោកនឹងវាយប្រហារតបទៅលើអ៊ីរ៉ង់វិញ យ៉ាងពេញទំហឹង និងប្រកបដោយឥទ្ធិពល ចំពោះការវាយប្រហារណាមួយពីសំណាក់អ៊ីរ៉ង់ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល និងហ្ស៊កដានី បានរួមគ្នាបាញ់ទម្លាក់មីស៊ីលរបស់អ៊ីរ៉ង់ ដែលបានបាញ់សំដៅទៅរកទីក្រុង Aqaba នៃប្រទេសហ្ស៊កដានី ។

នៅក្នុងកិច្ចពិភាក្សាអំឡុងពេលចុះបំពេញទស្សនកិច្ចនៅទីតាំងផ្តល់សេវាសង្គ្រោះបន្ទាន់មួយកន្លែងនៅថ្ងៃទី១៩ ខែកក្កដា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគូសបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើអ៊ីរ៉ង់បាញ់មីស៊ីលមកលើអ៊ីស្រាអែល យើងនឹងវាយប្រហារលើពួកគេវិញដោយកម្លាំងពេញទំហឹង»។
លោក បានបន្ថែមទៀតថា ប្រសិនបើអាមេរិកផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ដែលនោះក៏ជាអ្វីដែលអាចកើតឡើងបានដែរ គឺ យើងបានត្រៀមលក្ខណៈរួចជាស្រេចទាំងសម្រាប់សកម្មភាពការពារ និងយុទ្ធនាការវាយលុក ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ។
ការព្រមាននេះបានធ្វើឡើង ចំពេលដែលមានការគំរាមកំហែងនៃកម្លាំងសង្គ្រាមតំបន់ទ្រង់ទ្រាយធំជាថ្មី ខណៈដែលកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយលោក ដូណាល់ ត្រាំ បានដួលរលំទៅវិញ ជាមួយនឹងការផ្ទុះឡើងនៃជុំថ្មីនៃការវាយប្រហារដោយមីស៊ីលនៅទូទាំងមជ្ឈិមបូព៌ា។
ដោយឡែក មន្ត្រីអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អាមេរិកត្រូវបានរំពឹងថានឹងបញ្ជូនយន្តហោះចាក់ប្រេងលើអាកាសបន្ថែមរាប់សិបគ្រឿងទៅកាន់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃការងើបឡើងវិញក្នុងការជម្រុញ និងពង្រឹងកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់
កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បានបើកការបាញ់ស្រោចស្រពមីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ សំដៅលើបណ្តារដ្ឋអារ៉ាប់ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ដោយបានកំណត់គោលដៅលើរោងចក្រថាមពលអគ្គិសនី និងរោងចក្រចម្រោះទឹកស្អាតពីទឹកសមុទ្រជាលើកទីពីរក្នុងរយៈពេលពីរថ្ងៃនៅក្នុងប្រទេសគុយវ៉ែត ព្រមទាំងបានវាយប្រហារលើទីតាំងនានានៅ ហ្ស៊កដានី និងបារ៉ែនផងដែរ ។
ភ្លាមៗនោះ សំឡេងស៊ីរ៉ែនប្រកាសអាសន្នតាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុងអាម៉ាន ខណៈដែលហ្ស៊កដានី បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលរបស់អ៊ីរ៉ង់ចំនួន ៣ គ្រាប់ដែលបានកំណត់គោលដៅវាយប្រហារលើប្រទេសរបស់ខ្លួន។
អ៊ីស្រាអែល បានគូសបញ្ជាក់ថា ការវាយប្រហារទាំងនេះអាចនឹងរាលដាលឆ្លងចូលមកក្នុងព្រំដែនរបស់ខ្លួន ដែលនឹងធ្វើឲ្យជម្លោះក្នុងតំបន់ផ្ទាល់មួយផ្ទុះឡើងជាថ្មី បន្ទាប់ពីធ្លាប់ត្រូវបានទប់ស្កាត់ ទោះបីជាភាពតានតឹងរវាងរដ្ឋបាល របស់ប្រធានាធិបតី ត្រាំ និងប្រទេសអ៊ីរ៉ង់ បានហក់ឡើងខ្ពស់ខ្លាំងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អាមេរិក ប្រកាសអាសន្ន និងព្រមានពីសន្តិសុខទូទាំងពិភពលោក ដោយបារម្ភថា អ៊ីរ៉ង់ នឹងសងសឹកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


