ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទទួលបានជំនួយ១ពាន់លានដុល្លារទៀត ដែលទាញចេញពីទ្រព្យបង្កករបស់រុស្ស៊ី
ប្រទេសអ៊ុយក្រែន បានទទួលជំនួយហិរញ្ញវត្ថុចំនួន ១ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដែលទាញចេញពីការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី។ នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal កាលពីថ្ងៃអង្គារទី២៤ខែធ្នូឆ្នាំ២០២៤។

លោក Shmyhal បាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram ថា៖ «នេះគឺជាទុនដំបូងនៃការគ្រោងទុក ២០ពាន់លានដុល្លារ ដែលអាមេរិករៀបចំដើម្បីបែងចែកតាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក។ យើងមានអំណរគុណចំពោះដៃគូសហរដ្ឋអាមេរិក និងធនាគារពិភពលោកសម្រាប់ជំហានដ៏សំខាន់នេះឆ្ពោះទៅរកយុត្តិធម៌»។
ជំនួយរបស់អាមេរិក គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដែលធ្វើឡើងដោយក្រុមប្រទេស G7 ស្ដីពីកញ្ចប់ជំនួយចំនួន ៥០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដោយប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។
ក្រុមប្រទេស G7 ដែលមានដូចជា ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រហែល ៣០០ពាន់លានដុល្លារ បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
សូមបញ្ជាក់ថា នៅក្នុងខែធ្នូនេះ ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងដ៍ បានថ្កោលទោសផែនការស្រដៀងគ្នារបស់ចក្រភពអង់គ្លេស ក្នុងការបង្វិលប្រាក់ជាង ២,៥ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែន ដោយប្រើទ្រព្យសម្បត្តិបង្កករុស្ស៊ី ហើយហៅផែនការនេះថាជា «គម្រោងទុច្ចរិត»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


