ព័ត៌មានអន្ដរជាតិ
ស៊ីរី ប្រាប់ឲ្យអ៊ីរ៉ង់នៅស្ងៀម កុំបង្កចលាចលទៀត
ទើបឡើងកាន់តំណែងថ្មីថ្មោង លោក Assad Hassan al-Shibani រដ្ឋមន្ត្រីការបរទេសស៊ីរី បានផ្ដែផ្ដាំទៅប្រទេសអ៊ីរ៉ង់ កុំឲ្យចេះលូកដៃកិច្ចការផ្ទៃក្នុង និងបង្កភាពចលាចលនៅក្នុងប្រទេសស៊ីរីតទៅទៀត។

សារបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ របស់លោក Shibani បានរៀបរាប់ថា៖ «អ៊ីរ៉ង់ត្រូវតែគោរពឆន្ទៈរបស់ប្រជាជនស៊ីរី និងអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស។ យើងព្រមានពួកគេពីការរីករាលដាលភាពចលាចលនៅក្នុងប្រទេសស៊ីរី ហើយយើងធ្វើឲ្យពួកគេទទួលខុសត្រូវចំពោះផលប៉ះពាល់នៃការលើកឡើងចុងក្រោយនេះ»។
សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសស៊ីរី ធ្វើឡើងដើម្បីជាការឆ្លើយតបនឹងសុន្ទរកថាមួយតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យរបស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។
លោក Khamenei បានអំពាវនាវដល់យុវជនស៊ីរីឲ្យងើបឈរប្រឆាំងនឹងរដ្ឋាភិបាលថ្មីនៅក្នុងប្រទេស ដោយបន្ថែមថា៖ «យើងព្យាករថា ក្រុមខ្លាំង និងគួរឲ្យគោរពមួយ នឹងលេចឡើងនៅក្នុងប្រទេសស៊ីរី ពីព្រោះសព្វថ្ងៃនេះ យុវជនស៊ីរីមិនមានអ្វីត្រូវបាត់បង់នោះទេ។ សាលារៀន សាកលវិទ្យាល័យ ផ្ទះសម្បែង និងផ្លូវថ្នល់របស់ពួកគេសុទ្ធតែមិនមានសុវត្ថិភាព។ ដូច្នេះ ពួកគេត្រូវតែឈរយ៉ាងរឹងមាំជាមួយនឹងការប្ដេជ្ញាចិត្តប្រឆាំងនឹងអ្នករៀបចំផែនការ និងអ្នកបង្កភាពអសន្តិសុខ ហើយអាចយកឈ្នះលើពួកគេបាន»។
ក្រុមឧទ្ទាមស៊ីរី បានទម្លាក់លោកប្រធានាធិបតី Bashar al-Assad កាលពីថ្ងៃទី៨ធ្នូ បន្ទាប់ពីសង្គ្រាមស៊ីវិលអស់រយៈពេល១៣ឆ្នាំ។
អ៊ីរ៉ង់ កន្លងមកបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីគាំទ្រលោក Assad នៅអំឡុងពេលសង្រ្គាម ហើយបានដាក់ពង្រាយកងឆ្មាំបដិវត្តន៍របស់ខ្លួនទៅកាន់ស៊ីរីជួយសម្ព័ន្ធមិត្តរក្សាអំណាច។
ការផ្តួលរំលំលោក Assad ត្រូវបានគេមើលឃើញថាជាការវាយប្រហារដ៏ធំមួយចំពោះសម្ព័ន្ធមិត្តនយោបាយ និងយោធា របស់អ៊ីរ៉ង់ ដែលប្រឆាំងនឹងឥទ្ធិពលរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ