ព័ត៌មានអន្ដរជាតិ
ពូទីន៖ ហួសពេលហើយ ដើម្បីធ្វើកិច្ចព្រមព្រៀងដឹកឧស្ម័នថ្មីជាមួយអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ធ្នូថា មិនមានពេលវេលាសម្រាប់កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នថ្មី ដែលត្រូវសម្រេចរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ ដោយការខកខាននេះគឺជាកំហុសរបស់រដ្ឋាភិបាលក្រុងកៀវទាំងស្រុង ហើយបើនិយាយពីផលប៉ះពាល់វិញ គឺមានតែភាគីអឺរ៉ុបឯណោះវិញជាអ្នកខាតបង់។

កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នបច្ចុប្បន្ន បានធ្វើឡើងកាលពីជិត៥ឆ្នាំមុន ដែលនឹងផុតកំណត់នៅចុងឆ្នាំ២០២៤។ រហូតមកដល់ពេលនេះ អ៊ុយក្រែនបានបដិសេធមិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នដែលកំពុងដំណើរការនាពេលបច្ចុប្បន្នទេ ដែលពិតណាស់វានឹងនាំមកនូវការលំបាកដល់ប្រទេសអឺរ៉ុបមួយចំនួន ដូចជា អូទ្រីស សាធារណរដ្ឋឆែក និងស្លូវ៉ាគី ជាដើម។
យោងតាមលោក ពូទីន នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ដែលច្បាស់ណាស់វាហួសពេលហើយដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មី។
បរិមាណឧស្ម័នធម្មជាតិដែលដឹកចេញពីប្រទេសរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ទៅកាន់អឺរ៉ុបតាមរយៈកិច្ចព្រមព្រៀងបំពង់បង្ហូរប្រេងបច្ចុប្បន្ន មានប្រហែល ១៥ពាន់លានម៉ែត្រគូប ឬតិចជាង ១០% នៃបរិមាណសរុបដែលរុស្ស៊ីដឹកជញ្ជូនទៅកាន់អឺរ៉ុបមុនការឈ្លានពានទៅលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។
លោក ពូទីន បានប្រាប់ថា ទោះអត់ពីអ៊ុយក្រែនក្ដី រុស្ស៊ីអាចផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបតាមរយៈបំពង់បង្ហូរ Yamal នៃប្រទេសប៉ូឡូញ។
កាលពីដើមខែវិច្ឆិកា រុស្ស៊ីបានជំរុញឲ្យអឺរ៉ុបចរចាកិច្ចព្រមព្រៀងថ្មីជាមួយអ៊ុយក្រែន ដើម្បីឲ្យរុស្ស៊ីអាចបន្តដឹកឧស្ម័ន។ នៅពេលនោះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានលើកឡើងថា រុស្ស៊ីមិនអាចធ្វើអ្វីបានច្រើនទេនៅក្នុងកិច្ចចរចារវាងអ៊ុយក្រែន និងអឺរ៉ុប ដែលអាចបញ្ឈប់ការដឹកឧស្ម័នរុស្ស៊ីនៅចុងឆ្នាំ២០២៤។
លោក Novak បានប្រាប់អ្នកយកព័ត៌មានថា៖ «ជាការពិតណាស់ តាមគំនិតរបស់ខ្ញុំ បណ្តាប្រទេសនៅអឺរ៉ុបដែលបច្ចុប្បន្នទទួលបានឧស្ម័នតាមរយៈច្រករបៀងនេះ ចាប់អារម្មណ៍ក្នុងការបន្តកិច្ចសហប្រតិបត្តិការបែបនេះ។ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ (ឧស្ម័ន) ប៉ុន្តែវាមិនអាស្រ័យលើយើងទេ ដូច្នេះប្រហែលជាវាគួរត្រូវបានចរចាដោយផ្ទាល់រវាងអ្នកប្រើនិងប្រទេសដែលត្រូវដឹកជញ្ជូនឆ្លងកាត់»។
កាលពីសប្តាហ៍មុន មេដឹកនាំសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីបញ្ហាដឹកជញ្ជូនឧស្ម័នរុស្ស៊ីជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ យ៉ាងណា អ៊ុយក្រែនបានបញ្ជាក់យ៉ាងមុតមាំថា ខ្លួននឹងមិនពិភាក្សាអំពីគំនិតនៃការបន្តការដឹកជញ្ជូនឧស្ម័នជាមួយរុស្ស៊ីឡើយ៕
ដោយ៖ ឈាង
ចុចអាន៖ មេដឹកនាំអ៊ុយក្រែន៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី ជួយរុស្ស៊ីរកលុយធ្វើសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


