ព័ត៌មានអន្ដរជាតិ
ហាម៉ាស ត្រៀមដោះលែងចំណាប់ខ្មាំង ៣៤នាក់ ក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ថ្មី
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យទី៥ខែមករាឆ្នាំ២០២៥ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៤នាក់នៅក្នុង «ដំណាក់កាលដំបូង» ដែលជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់ថ្មី។

ប្រភពពីហាម៉ាស បាននិយាយថា៖ «ក្រុមហាម៉ាសបានយល់ព្រមដោះលែងអ្នកទោសអ៊ីស្រាអែល ៣៤នាក់ពីបញ្ជីដែលស្នើដោយអ៊ីស្រាអែល ហើយជាផ្នែកមួយនៃដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស»។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់ថា ក្រុមហាម៉ាសមិនទាន់ផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងដែលត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងនេះទេ។
ប្រភពពីមន្ត្រីហាម៉ាសដដែល បានឲ្យដឹងទៀតថា ចំណាប់ខ្មាំងទាំង ៣៤នាក់ ដែលត្រូវដោះលែងដំបូងគេ រួមមាន ស្ត្រី កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺ។ យ៉ាងណាមិញ នៅក្នុងបញ្ជីឈ្មោះចំណាប់ខ្មាំងទាំងនោះ គេនៅមិនទាន់ដឹងថាមានអ្នកនៅរស់ប៉ុន្មាននាក់ ឬអ្នកស្លាប់ប៉ុន្មាននាក់នោះឡើយ។
អំឡុងការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣របស់ក្រុមហាម៉ាសទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល មនុស្សប្រមាណ ២៥១នាក់ត្រូវបានចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សាដើម្បីធ្វើជាចំណាប់ខ្មាំង។ បច្ចុប្បន្ន នៅសល់ចំណាប់ខ្មាំងប្រហែល ៩៦នាក់ទៀតដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាស។ យ៉ាងណាមិញ យោធាអ៊ីស្រាអែល បានប្រាប់ថា ក្នុងចំណោមចំណាប់ខ្មាំងដែលកំពុងត្រូវបានឃុំខ្លួន មាន ៣៤នាក់ ប្រហែលជាបាត់បង់ជីវិតរួចទៅហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


