ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ ការធានាសន្តិសុខអ៊ុយក្រែនអាចដំណើរការបាន អាស្រ័យលើអាមេរិក
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យទី៥ខែមករាឆ្នាំ២០២៥ថា ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី នឹងអាចមានប្រសិទ្ធភាពទៅបាន លុះត្រាណាតែសហរដ្ឋអាមេរិកជាអ្នកផ្ដល់ភ្លើងខៀវឲ្យ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកផតខាស់អាមេរិក Lex Fridman លោក Zelensky បានប្រាប់ថា លោកចង់ជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីប្រធានាធិបតីទើបជាប់ឆ្នោតរបស់អាមេរិករូបនេះចូលកាន់តំណែងនាថ្ងៃទី២០ខែមករាខាងមុខ។ បន្ថែមពីនេះ លោក Zelensky បានសរសើរលោក ត្រាំ ដែលបានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ដោយនិយាយថា ប្រជាជនអ៊ុយក្រែនកំពុងពឹងផ្អែកលើគាត់ដើម្បីបង្ខំទីក្រុងមូស្គូឲ្យយល់ព្រមចំពោះសន្តិភាពយូរអង្វែង។
ជិត៣ឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ការជាប់ឆ្នោតរបស់លោក ត្រាំ បានជំរុញឲ្យមានក្តីសង្ឃឹមនៃដំណោះស្រាយការទូត ក្នុងការបញ្ឈប់សង្រ្គាម ប៉ុន្តែក៏មានការភ័យខ្លាចសម្រាប់ទីក្រុងកៀវថា សន្តិភាពឆាប់រហ័សនេះអាចមានការចំណាយខ្ពស់ជាថ្នូរ។
លោក Zelensky បានប្រើបទសម្ភាសន៍រយៈពេល៣ម៉ោងដែលត្រូវបានផ្សព្វផ្សាយនៅលើ YouTube ដើម្បីអំពាវនាវឲ្យក្រុងកៀវអាចចូលជាសមាជិករបស់អង្គការណាតូ ហើយបានសង្កត់ធ្ងន់លើជំនឿរបស់គាត់ថាបទឈប់បាញ់ដោយគ្មានការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នឹងគ្រាន់តែផ្តល់ពេលវេលាដល់ប្រទេសរុស្ស៊ី ដើម្បីរៀបចំការវាយប្រហារថ្មីមួយទៀតប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


