ព័ត៌មានអន្ដរជាតិ
រត់ជាន់គ្នាស្លាប់៦នាក់ នៅវិហារសាសនាមួយកន្លែងនៅឥណ្ឌា
យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស កាលពីល្ងាចថ្ងៃទី៨ខែមករា នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីអ្នកគោរពសាសនារាប់ពាន់នាក់បានតម្រង់ជួរនៅខាងក្រៅប្រាសាទហិណ្ឌូ ដើម្បីចាំយកប័ណ្ណសម្រាប់ទស្សនាអាទិទេពដោយឥតគិតថ្លៃ។

យោងតាមការចុះផ្សាយរបស់ Indian Express អាជ្ញាធរបានបង្កើតបញ្ជរនៅសាលារៀនមួយកន្លែង ដើម្បីចែកប័ណ្ណចាប់ពីថ្ងៃទី៩ខែមករា សម្រាប់អ្នកកាន់សាសនាទៅទស្សនាប្រាសាទ Sri Venkateswara Swamy ក្នុងរដ្ឋ Andhra Pradesh ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៩ខែមករា ជារយៈពេលដែលប្រជាជនក្នុងតំបន់ចាត់ទុកថាជាថ្ងៃល្អ។
ប្រជាជន បានចាប់ផ្តើមតម្រង់ជួរតាំងពីព្រលឹមថ្ងៃទី៨មករា ដើម្បីទៅទស្សនាប្រាសាទដែលមានអាយុកាលជិត ២ ០០០ ឆ្នាំ ហើយបានរុញច្រាន និងប្រទាញប្រទង់គ្នារហូតបង្កឲ្យមានហេតុការណ៍រត់ជាន់គ្នា។
គ្រោះថ្នាក់សាហាវៗ តែងតែកើតមានជាញឹកញាប់នៅកន្លែងគោរពបូជាក្នុងប្រទេសឥណ្ឌា នៅអំឡុងពិធីបុណ្យសាសនាធំៗ ដោយសារការគ្រប់គ្រងក្រុមមនុស្សមិនបានល្អ និងស្ដង់ដារសុវត្ថិភាពមិនគ្រប់គ្រាន់។
នៅខែកក្កដាឆ្នាំ២០២៤ មនុស្សចំនួន ១២១នាក់បានស្លាប់នៅរដ្ឋ Uttar Pradesh អំឡុងពេលការជួបជុំសាសនាហិណ្ឌូ។
មនុស្ស ១១២នាក់ផ្សេងទៀតបានស្លាប់នៅឆ្នាំ២០១៦ បន្ទាប់ពីការផ្ទុះដ៏ធំមួយដែលបណ្តាលមកពីការបាញ់កាំជ្រួច ដែលត្រូវបានហាមឃាត់ ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ហិណ្ឌូនៅប្រាសាទមួយកន្លែងនៅភាគខាងត្បូងរដ្ឋ Kerala។
ឧប្បត្តិហេតុថ្ងៃទី៨ខែមករា កើតឡើងប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមនៃពិធីបុណ្យ Kumbh Mela ដែលជាពិធីបុណ្យសាសនាហិណ្ឌូរយៈពេល៦សប្តាហ៍នៃការអធិស្ឋាន និងការងូតទឹកដ៏ពិសិដ្ឋ ដែលគេរំពឹងថាជាការជួបជុំសាសនាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។
យោងតាមអ្នករៀបចំកម្មវិធី អ្នកធ្វើធម្មយាត្រារហូតដល់ ៤០០លាននាក់ត្រូវបានគេរំពឹងថានឹងចូលរួម៕
ដោយ៖ ឈាង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


