ព័ត៌មានអន្ដរជាតិ
ហេតុអ្វីរដ្ឋកាលីហ្វ័រញ៉ា ងាយរងការវាយប្រហារដោយគ្រោះធម្មជាតិ?
កាលីហ្វ័រញ៉ា គឺជារដ្ឋធំលំដាប់ទីបីនិងជារដ្ឋមានប្រជាជនច្រើនបំផុត របស់អាមេរិក ពោលគឺវាមានផ្ទៃដីជិត ៤២៤ ០០០គីឡូម៉ែត្រការ៉េ និងប្រជាជន ៣៩លាននាក់។ យ៉ាងណា រដ្ឋនេះតែរងការវាយប្រហារដោយគ្រោះធម្មជាតិ ដូចជារញ្ជួយដី ទឹកជំនន់និងរាំងស្ងួត ហើយនោះគឺព្រោះតែលក្ខខណ្ឌអាកាសធាតុនិងទីតាំងភូមិសាស្រ្តរបស់រដ្ឋនេះ។

រដ្ឋនេះស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគនិរតីនៃសហរដ្ឋអាមេរិក ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក និងមានអាកាសធាតុខុសគ្នាដាច់ស្រលះរវាងកាលីហ្វ័រញ៉ាខាងត្បូង និងកាលីហ្វ័រញ៉ាខាងជើង តួយ៉ាងម្ខាងកើតមានព្យុះភ្លៀងឯម្ខាងទៀត កើតគ្រោះរាំងស្ងួត។ ម្យ៉ាងវិញទៀត រដ្ឋនេះស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ជាកន្លែងដែលផ្ទាំងតិចតូនិចបម្លាស់ទី ធ្វើឲ្យកាលីហ្វ័រញ៉ា ងាយរងគ្រោះដោយការរញ្ជួយដីបំផុត។
ទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក «USGS» បានឲ្យដឹងថា ជាធម្មតា រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង កើតមានរញ្ជួយដីកម្រិត៤រ៉ិចទ័រឬខ្លាំងជាងនេះចន្លោះពី១៥ទៅ២០លើកក្នុងមួយឆ្នាំៗ។
ងាកមកមើលគ្រោះធម្មជាតិនាពេលថ្មីៗនេះវិញ ភ្លើងឆេះព្រៃដែលរាលដាលខ្លាំងដោយស្ថានភាពទាក់ទងគ្រោះរាំងស្ងួតនៅទីក្រុង Los Angeles បានឆក់យកជីវិតមនុស្សចំនួន២៤នាក់ គិតត្រឹមថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥។

អគ្គិភ័យនេះ បានឆាបឆេះលើផ្ទៃដីសរុប ១៥ ៧៨២ហិកតា, បំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឲ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន។
ក្នុងនោះភ្លើងឆេះព្រៃ Palisades គឺជាអគ្គិភ័យឆេះមុនគេនិងមានទំហំធំជាងគេបង្អស់ ពោលគឺវាចាប់ផ្តើមកាលពីថ្ងៃទី៧ខែមករា ក្នុងតំបន់Pacific Palisades ហើយឥឡូវ វាបានឆាបឆេះដុតកម្ទេចលើផ្ទៃដី ៩ ៥១០ហិកតា ខណៈក្រុមពន្លត់ទើបគ្រប់គ្រងបាន១១%ប៉ុណ្ណោះ។
ងាកទៅមើលខែសីហាឆ្នាំ២០២០ រដ្ឋកាលីហ្វ័រញ៉ា បានជួបប្រទះភ្លើងឆេះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររដ្ឋគឺអគ្គិភ័យ August Complex ដែលអូសបន្លាយពេលជិត៣ខែ និងបំផ្លាញផ្ទៃដីជាង ៤០០ ០០០ហិកតា មុនពេលត្រូវបានពន្លត់ទាំងស្រុង។

ចំណែកកាលពីចុងឆ្នាំ២០២៣វិញ រដ្ឋកាលីហ្វ័រញ៉ា ត្រូវវាយប្រហារដោយព្យុះដ៏កាចសាហាវ បង្កភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Los Angeles ជន់លិចផ្លូវ ទឹកហូរកួចនាំយករថយន្ត និងបណ្តាលឲ្យមានបំណាក់ដីរាប់រយកន្លែង។
ជាចុងក្រោយ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា គ្រោះធម្មជាតិនឹងកាន់តែកាចសាហាវនាពេលអនាគតព្រោះតែបម្រែបម្រួលអាកាសធាតុ ដូច្នេះមនុស្សត្រូវតែត្រៀមខ្លួនទប់ទល់ឲ្យមែនទែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បន្ទោសមន្ត្រី LA ថា «អសមត្ថភាព» និងទាមទារឲ្យអភិបាលរដ្ឋកាលីហ្វ័រញ៉ា ចុះចេញពីតំណែង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


