ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ បន្តកើនច្រើនឡើងៗ ក្នុងហេតុការណ៍ ភ្លើងឆេះក្លឹបនៅ ថៃ
ចំនួនមនុស្សស្លាប់ ក្នុងហេតុការណ៍ភ្លើងឆេះក្លឹប នៅទីក្រុងបាងកក ប្រទេសថៃ បានកើនឡើងបន្ថែមទៀតហើយ ដោយគិតត្រឹមព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ តួលេខបានហក់ដល់ ៣៤នាក់។

តាមការផ្សាយរបស់ Bangkok Post, អ្នកស្លាប់ចុងក្រោយ គឺជាស្រ្តីអាយុ២០ឆ្នាំ ដែលផុតដង្ហើមនៅមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរពេក។
សរុបជារួម មនុស្ស ២៧នាក់ស្លាប់នៅកន្លែងកើតហេតុ និង ៧នាក់ទៀត ស្លាប់ក្នុងមន្ទីរពេទ្យ ហើយក្រៅពីនោះ មាន ៧០នាក់រងរបួស។ ក្នុងចំណោមអ្នករបួស មាន ១៣នាក់ របួសធ្ងន់, ៩នាក់មធ្យម និង ៤៨នាក់ស្រាល។

សូមជម្រាបជាថ្មី គ្រោះអគ្គិភ័យ បានឆាបឆេះក្លឹបកម្សាន្ត Rong Beer Na Ladphraoក្បែរផ្លូវ Soi Lat Phrao លេង 1 ក្នុងខ័ណ្ឌចតុចក្រ ទីក្រុងបាងកក នាវេលាម៉ោង ១២:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា មានមនុស្សប្រហែល ៣០០នាក់ នៅក្នុងក្លឹប ពេលភ្លើងចាប់ផ្តើមឆាបឆេះ ខណៈមនុស្សស្លាប់ភាគច្រើន គឺបណ្តាលមកពីថប់ដង្ហើមព្រោះផ្សែង។

តាមការសន្និដ្ឋានជាបឋម, អគ្គិភ័យនេះ អាចបណ្តាលមកពីការទុស្សេ ព្រោះគេឃើញមានភ្លើងឆេះចេញពីប្រអប់ឌីសង់ទ័រ កន្លែងឆាកតន្ត្រី រួចក៏ដាច់ចរន្តអគ្គិភ័យ ហើយលាន់ស្នូរផ្ទុះទៀត៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


