ព័ត៌មានអន្ដរជាតិ
យន្តហោះល្បាតរបស់បារាំង រងការគំរាមនិងការតាមដានពីយោធារុស្ស៊ីនៅសមុទ្របាល់ទិក
យន្តហោះល្បាតដែនសមុទ្ររបស់ប្រទេសបារាំងដែលជាអ្នកគាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី រងការប៉ុនប៉ងបំភិតបំភ័យក្នុងសប្តាហ៍នេះដោយយោធារុស្ស៊ីលើសមុទ្របាល់ទិក ហើយប្រទេសបារាំងថា ឧបទ្ទវហេតុនេះមិនអាចទទួលយកបានទេ។ យោងតាមការចេញផ្សាយរបស់ព័ត៌មានបស្ចឹមប្រទេស។

រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បាននិយាយថា យន្តហោះ Atlantique-2 របស់កងទ័ពជើងទឹកបារាំង កំពុងធ្វើការហោះហើរតាមដាន នៅពេលដែលវាក្លាយជាជនរងគ្រោះនៃ «គំរាមកំហែង» ហើយក៏ត្រូវបានតាមដានដោយរ៉ាដានៃប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី។
យន្តហោះនេះកំពុងដំណើរការជាផ្នែកមួយនៃប្រតិបត្តិការរបស់បេសកកម្មរបស់អង្គការណាតូប្រចាំតំបន់បាល់ទិក (Baltic Sentry) ក្នុងការឆ្លើយតបទៅនឹងការសង្ស័យ ដែលថា ការខូចខាតនាវាមុជទឹកដើរដោយថាមពលនិងស្សែទូរគមនាគមន៍របស់រុស្ស៊ី។
លោក Lecornu បាននិយាយថា៖«សកម្មភាពបំពានរបស់រុស្ស៊ីនេះគឺមិនអាចទទួលយកបានទេ» ដោយបន្ថែមថា ឧប្បត្តិហេតុនេះបានកើតឡើងពេញមួយយប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍។ កងកម្លាំងប្រដាប់អាវុធរបស់យើងនឹងបន្តធ្វើសកម្មភាពដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងលំហអាកាស និងដែនសមុទ្រអន្តរជាតិ។
ពាក់ព័ន្ធបញ្ហានេះថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយអាមេរិក Christopher Cavoli មេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការណាតូសម្រាប់អឺរ៉ុបបាននិយាយថាឧប្បត្តិហេតុបែបនេះគឺ «រីករាលដាល» និង «ធ្ងន់ធ្ងរណាស់» ៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


