ព័ត៌មានអន្ដរជាតិ
អាស៊ាន៖ សន្តិភាពទើបជាអាទិភាពនៅមីយ៉ាន់ម៉ា មិនមែនការបោះឆ្នោតទេ
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) បានលើកឡើងថា ផែនការរៀបចំការបោះឆ្នោតរបស់របបសឹកមីយ៉ាន់ម៉ា មិនគួរជាអាទិភាពឡើយពេលនេះចំពេលសង្គ្រាមស៊ីវិលកំពុងកើនឡើង ផ្ទុយទៅវិញអ្វីដែលសំខាន់គឺការចាប់ផ្ដើមកិច្ចសន្ទនា និងការបញ្ចប់អរិភាពជាបន្ទាន់។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃទី១៩ខែមករាឆ្នាំ២០២៥ថា អាស៊ានបានអំពាវនាវឲ្យភាគីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាបញ្ឈប់ការប្រយុទ្ធគ្នា ហើយបានប្រាប់អ្នកតំណាងរបបយោធាឲ្យបញ្ឈប់ការរារាំងជំនួយមនុស្សធម៌តទៅទៀត។
លោក Mohamad Hasan បានបន្ថែមថា៖ «យើងបានប្រាប់ពួកគេថា ការបោះឆ្នោតមិនមែនជាអាទិភាពទេ។ អាទិភាពនៅពេលនេះ គឺការបញ្ឈប់ការបាញ់ប្រហារ»។
មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ដែលបង្កឲ្យមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យឈានទៅដល់ការបះបោរប្រដាប់អាវុធដែលកំពុងរីករាលដាលពេញផ្ទៃប្រទេស។
ទោះបីជាកំពុងមានការប្រយុទ្ធគ្នាជាច្រើន សេដ្ឋកិច្ចរបស់ខ្លួនដុនដាប និងគណបក្សនយោបាយរាប់សិបបក្សត្រូវបានហាមឃាត់ក៏ដោយ ក៏របបយោធាគ្រោងនឹងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ ដែលអ្នករិះគន់បានចំអកថា វាជាការបោកប្រាស់ដើម្បីឲ្យមេបញ្ជាការរបបសឹកបន្តកាន់អំណាចតាមរយៈអាយ៉ងរបស់ខ្លួន។
សូមបញ្ជាក់ថា ម៉ាឡេស៊ី នឹងក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៥ ហើយបានប្រកាសតែងតាំងអតីតអ្នកការទូត លោក Othman Hashim ជាបេសកជនពិសេសស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអង្គការសហប្រជាជាតិនិយាយថា តម្រូវការមនុស្សធម៌ស្ថិតក្នុងកម្រិតគួរឲ្យព្រួយបារម្ភ ដោយមានមនុស្សជិត ២០លាននាក់ ច្រើនជាងមួយភាគបីនៃចំនួនប្រជាជនដែលត្រូវការជំនួយ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បាននិយាយថា លោក Othman នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាក្នុងពេល«ឆាប់ៗ»ខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៤ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


