Connect with us

ព័ត៌មានអន្ដរជាតិ

អត្រា​កំណើត​នៅ​ប្រទេស​ថៃ ធ្លាក់​ចុះ​ក្រោម​៥០ម៉ឺន​នាក់ មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៨០​ឆ្នាំ

បានផុស

នៅ

ក្នុង​ឆ្នាំ​២០២៤ អត្រា​កំណើត​ថ្មី​នៅ​​ប្រទេស​ថៃ មាន​ចំនួន​តិច​​ជាង ៥០​ម៉ឺន​នាក់​ ដែល​នេះ​គឺ​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៩ ខណៈ​ចំនួន​ប្រជាជន​សរុប​វិញ ក៏​បាន​ធ្លាក់​ចុះ​ ១០​ម៉ឺន​នាក់ មក​នៅ​ត្រឹម ៦៥,៩៥​​លាន​​នាក់ ​បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​លើក​កម្ពស់​ការ​បង្កើត​កូន​តាម​រយៈ​យុទ្ធនាការ​ថ្នាក់​​ជាតិ​ក៏​ដោយ។

(រូបភាព៖ PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​នាយកដ្ឋាន​រដ្ឋបាល​ខេត្ត ប្រជាជន​សរុប​របស់​ប្រទេស​ថៃ​មាន​ចំនួន ៦៥ ៩៥១ ២១០​នាក់។ បាងកក​នៅតែ​ជា​តំបន់​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត​​ជាមួយ​ចំនួន​ប្រជាជន ៥ ៤៥៥ ០២០​នាក់​។

ប្រទេសអាស៊ី​នេះ មាន​អត្រា​​កំណើតចំនួន ៤៦២ ២៤០​នាក់ ធៀបនឹងការស្លាប់ចំនួន ៥៧១ ៦៤៦​នាក់ ក្នុងឆ្នាំ​២០២៤ ដោយបន្តនិន្នាការរយៈពេល៤​ឆ្នាំ​ជាប់ៗ​គ្នា​ដែលការស្លាប់មានចំនួនច្រើនជាងកំណើត។ ការចុះបញ្ជីអាពាហ៍ពិពាហ៍បានបង្ហាញពីគូស្វាមីភរិយាថ្មីចំនួន ២៦៣ ០៨៧​គូ ខណៈដែលគូស្វាមីភរិយា ១៤៧ ៦២១​គូ បានលែងលះគ្នាក្នុងអំឡុងពេលដូចគ្នានេះ។

ការព្យាករណ៍ប្រជាសាស្រ្ត បានបង្ហាញថា ចំនួនប្រជាជនថៃ​អាចធ្លាក់ចុះ​សល់​ត្រឹម ៤០លាននាក់ក្នុងរយៈពេល ៥០​ឆ្នាំ​ខាង​មុខ ពោល​គឺ​ធ្លាក់​ចុះប្រហែល​១​លាននាក់រៀងរាល់២​ឆ្នាំម្តង។

កម្លាំងពលកម្ម​របស់​ថៃ អាច​រង​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ ដោយកម្មករបច្ចុប្បន្ន ៣៧,២​លាននាក់អាចធ្លាក់ចុះមកត្រឹម ២២,៨​លាននាក់ក្នុងរយៈពេល ៥​ទសវត្សរ៍ខាងមុខ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម