ព័ត៌មានអន្ដរជាតិ
ស្រុកកំណើតជំទាវទី ១ អាមេរិក ក្លាយជាកន្លែងទាក់ចិត្តទេសចរ ក្រោយ ត្រាំ ឡើងកាន់អំណាច
ទីប្រជុំជន Sevnica បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ចាប់តាំងពីលោកស្រី មេឡានៀ ត្រាំ (Melania Trump) បានក្លាយជាជំទាវទីមួយរបស់សហរដ្ឋអាមេរិក ហើយឥឡូវនេះមានរូបសំណាក និងសាច់ក្រកសម្រាប់ជាការអរគុណដល់ភរិយាលោក ដូណាល់ ត្រាំ ថែមទៀតផង។
មុនពេល មេឡានៀ ត្រាំក្លាយជាតារាម៉ូដែលដ៏ល្បីល្បាញលើពិភពលោក និងជាស្ត្រីទីមួយរបស់អាមេរិក ពីមុនមកគាត់មានឈ្មោះថា Melanija Knavs ជាកូនស្រីរបស់អ្នកលក់រថយន្តជនជាតិស្លូវេនី និងជាកម្មកររោងចក្រវាយនភណ្ឌ។ គាត់ក៏ជាស្ត្រីទី២ ដែលកើតនៅក្រៅសហរដ្ឋអាមេរិកផងដែរ។ កទីមួយគឺភរិយារបស់ប្រធានាធិបតី John Quincy Adams Lady Louisa Catherine Adams កើតនៅទីក្រុងឡុងប្រទេសអង់គ្លេស។ លោក John Adams ជាប្រធានាធិបតីពីឆ្នាំ ១៨២៥ ដល់ឆ្នាំ ១៨២៩ ។ លោក ដូណាល់ ត្រាំ បានកាន់តំណែងជាប្រធានាធិបតីពីរអាណត្តិគឺ ២០១៧-២០២១និង ២០២៥-២០២៩។
ជំទាវទីមួយរូបនេះ កើតនៅ Novo Mesto ក្នុងឆ្នាំ ១៩៧០ ដោយបានចំណាយពេលកុមារភាពរបស់នាងនៅទីក្រុង Sevnica (Sevniska) ចម្ងាយ ៤៥ គីឡូម៉ែត្រ ហើយបន្ទាប់មកបានផ្លាស់ប្តូរជាមួយគ្រួសារទៅកាន់រដ្ឋធានី Ljubljana ។
ចាប់តាំងពីលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីលើកដំបូងនៅចុងឆ្នាំ ២០១៦ ទីក្រុង Sevnica បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងប្រទេសស្លូវេនីយ៉ាងឆាប់រហ័ស។ Sevnica ត្រូវបានគេស្គាល់ថាជាទីក្រុងតូចមួយ និងស្រស់ស្អាត។ ទីក្រុងឥឡូវនេះមានរូបសំណាក និងសាច់ក្រកឧទ្ទិសដល់ស្ត្រីទីមួយ។
Sevnica មានទីតាំងនៅតាមដងទន្លេ Sava នៅភាគកណ្តាលនៃប្រទេស។ យោងតាមទិន្នន័យដែលប្រមូលបានដោយការិយាល័យស្ថិតិស្លូវេនីក្នុងឆ្នាំ ២០២២ ទីក្រុងនេះមានប្រជាជនជិត ១៨,០០០។ មុនពេលវាល្បីថាជាស្រុកកំណើតរបស់ស្រ្តីទីមួយរបស់អាមេរិក Sevnica ត្រូវបានគេស្គាល់ដោយសារ រោងចក្រគ្រឿងសង្ហារឹម និងសម្លៀកបំពាក់ និងពិធីបុណ្យសាច់ក្រក Salamiada ប្រចាំឆ្នាំ។ សព្វថ្ងៃនេះ វាផលិតសាច់ក្រក salami ១៥០ ប្រភេទ ដោយដាក់ឈ្មោះតាមស្ត្រីទីមួយ រួមជាមួយនឹងផលិតផលក្នុងស្រុកផ្សេងទៀត។
មិនតែប៉ុណ្ណោះ សូម្បីតែវិស័យទេសចរណ៍ក៏បានរីកដុះដាលនៅទីក្រុង Sevnica ចាប់តាំងពីលោកស្រីក្លាយជាជំទាវទីមួយ ជាមួយនឹងចំនួនអ្នកទស្សនាកើនឡើងទ្វេដងពីមុន។ ក្នុងឆ្នាំ ២០១៧ ចំនួនភ្ញៀវអន្តរជាតិមកទីក្រុងនេះឈានដល់ ៣.៤ លាននាក់។ ទីក្រុងនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញជាស្រុកកំណើតរបស់គាត់ ដោយផ្តល់ជូននូវដំណើរកម្សាន្ត អាហារ និងវត្ថុអនុស្សាវរីយ៍ដែលមានឈ្មោះតាមភរិយាលោកត្រាំ។
មេឡានៀ ត្រាំ បានចូលរៀននៅសាលាបឋមសិក្សា Savo Kladnik នៅ Sevnica ។ មិត្តចាស់របស់គាត់ Mirjana Jelancic ដែលបច្ចុប្បន្នជានាយកសាលា Savo Kladnik បានពណ៌នាថា លោកស្រីគឺជាទេវតា និង ពូកែក្នុងការសិក្សាកាលវ័យកុមារភាព។ បន្ទាប់ពីក្លាយជាតារាម៉ូដែលដ៏ល្បី លោកស្រីនៅតែរស់នៅជាមួយស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំ ហើយបានបរិច្ចាគប្រាក់ចំនួន ២៥,០០០ ដុល្លារដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅទីនោះ បន្ទាប់ពីគាត់រៀបការក្នុងឆ្នាំ ២០០៥ ។
ក្នុងឆ្នាំ ២០១៩ រូបសំណាកឈើរបស់ជំទាវទីមួយត្រូវបានសាងសង់នៅវាលមួយក្នុងទីក្រុង Sevnica ជាកិត្តិយសមួយដល់រូបគាត់។ រូបសំណាកនោះបង្ហាញពីភិនភាគរបស់លោកស្រីស្លៀករ៉ូបពណ៌ខៀវ នៅថ្ងៃដែលលោកត្រាំចូលកាន់តំណែង។ ក្រោមក នៅខែកញ្ញា ឆ្នាំ ២០២០ រូបសំណាកសំរិទ្ធមួយត្រូវបានសាងសង់ជំនួសរូបសំណាកឈើ ដែលត្រូវបានបំផ្លាញ និងដុតក្នុងខែកក្កដាឆ្នាំដដែល៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនក្លាយជាជំទាវទី១អាមេរិក មេឡានៀ ត្រាំ សាងយីហោ២ រកលុយបានរាប់សិបលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


