ព័ត៌មានអន្ដរជាតិ
យោធាកូរ៉េខាងត្បូងសង្ស័យថា កូរ៉េខាងជើងត្រៀមបញ្ជូនទ័ពបន្ថែមទៅរុស្ស៊ី
យោធាកូរ៉េខាងត្បូងសង្ស័យថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំបញ្ជូនទាហានបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន បើទោះបីទទួលរងការខាតបង់ និងមានទាហានរបស់ខ្លួនមួយចំនួនត្រូវបានចាប់ខ្លួនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ខែមករានេះ។
អគ្គសេនាធិការចម្រុះ (JCS) កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រយៈពេលបួនខែបានកន្លងផុតទៅបន្ទាប់ពីការបញ្ជូនកងទ័ពទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន កូរ៉េខាងជើងទំនងជានឹងកំពុងពន្លឿនវិធានការតាមដាន និងការរៀបចំបញ្ជូនកងទ័ពបន្ថែមទៀត »។ ប៉ុន្តែការវិភាគរបស់ JCS មិនបានបញ្ជាក់អំពីវិធានការតាមដានផ្សេងទៀតដែលទីក្រុងព្យុងយ៉ាងអាចនឹងចាត់វិធានការនោះទេ។
ជាមួយគ្នានេះ JCS បានឲ្យដឹងដែរថា ប្រទេសកូរ៉េខាងជើងក៏កំពុងរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្ម និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ទោះបីជាមិនមានសញ្ញាណាមួយនៃសកម្មភាពភ្លាមៗក៏ដោយ ។

គួរបញ្ជាក់ថាក្នុងខែនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា ទាហានកូរ៉េខាងជើងពីរនាក់ត្រូវបានអ៊ុយក្រែនចាប់បាននៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលនេះជាលើកទីមួយហើយដែលអ៊ុយក្រែនបានចាប់ទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីទាហានកូរ៉េខាងជើងចូលប្រយុទ្ធក្នុងសង្រ្គាម។
បើយោងតាមការវាយតម្លៃរបស់អ៊ុយក្រែន និងលោកខាងលិចទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយទាហានប្រហែល១១០០០ នាក់ ដើម្បីគាំទ្រកងកម្លាំងរបស់ទីក្រុងមូស្គូនៅក្នុងតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី ជាតំបន់ដែលអ៊ុយក្រែនដណ្តើមបាននៅក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីឆ្នាំមុន។
ទីក្រុងកៀវ ថាទាហានកូរ៉េខាងជើងជាង ៣០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួស ប៉ុន្តែបើតាមមន្ត្រីលោកខាងលិច បានប្រាប់សារព័ត៌មាន BBC ថា ទាហានកូរ៉េខាងជើងជិត៤០%បានទទួលរងគ្រោះរួចទៅហើយនៅក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Kursk ភាគខាងលិចរុស្ស៊ីក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ ក្នុងនោះទាហានប្រមាណ១០០០នាក់បានស្លាប់។
ទោះបីជាដំបូងឡើយទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងបានច្រានចោលរបាយការណ៍អំពីការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើង ប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីខែតុលា មិនបានបដិសេធថាទាហានកូរ៉េខាងជើងស្ថិតនៅក្នុងប្រទេសរុស្ស៊ីទេ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


