ព័ត៌មានអន្ដរជាតិ
EU ចង់បញ្ជូនទ័ពទៅ Greenland
ដោយលើកឡើងពីសារៈសំខាននៃទីតាំងភូមិសាស្រ្តក៏ដូចជាភាពតានតឹងជាមួយចិននិងរុស្ស៊ី ប្រធានគណកម្មការយោធាអឺរ៉ុប (EUMC) លោក Robert Brieger បានបង្ហាញពីចេតនា ចង់ឲ្យ EU ដាក់ពង្រាយកងទ័ពទៅកោះ Greenland។

ក្នុងបទសម្ភាសជាមួយ Die Welt ដែលត្រូវបានដកស្រង់ខ្លឹមសារយកមកចុះផ្សាយដោយ RT កាលពីថ្ងៃសៅរ៍ទី២៥ខែមករាឆ្នាំ២០២៥, លោក Robert Brieger និយាយថា វាសមហេតុផលបំផុតហើយ ដែលយើងមិនត្រឹមតែដាក់កងកម្លាំងអាមេរិកនៅកោះ Greenland ដូចករណីរហូតមកដល់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងពិចារណាដាក់ទាហាន EU នៅទីនោះនាពេលអនាគតផងដែរ។ ការធ្វើបែបនេះនឹងក្លាយជាសារដ៏សំខាន់ ហើយអាចរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់។
លោកបន្តថា ទីនោះពិតជាសម្បូរទៅដោយវត្ថុធាតុដើមបំផុត និងផ្លូវពាណិជ្ជកម្មអន្តរជាតិ ដូច្នេះវាជាតំបន់មានសារៈសំខាន់ដ៏អស្ចារ្យពីភូមិសាស្ត្រនយោបាយ។
រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមបញ្ជូនទ័ពទៅ Greenland ដើម្បីគ្រប់គ្រង ប្រសិនបើប្រទេសដាណឺម៉ាក មិនព្រមលក់កោះនេះ។

លោក ត្រាំ ធ្លាប់លើកឡើងពីគំនិតទិញយក Greenland តាំងតែពីអាណត្តិដំបូងរបស់លោកមកម៉្លេះ ហើយពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថាជា «ភាពចាំបាច់ដាច់ខាត»។
Greenland ត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកអស់ជាច្រើនសតវត្សរ៍មកហើយ ទោះបីជាប្រជាពលរដ្ឋចំនួន ៥៧ ០០០នាក់នៅទីនោះឥឡូវមានសិទ្ធិគ្រប់គ្រងកិច្ចការក្នុងស្រុកដោយខ្លួនឯងក៏ដោយ។ យ៉ាងណា បើនិយាយពីរឿងសន្តិសុខ និងកិច្ចការបរទេសរបស់ Greenland វានៅតែត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកនៅឡើយ។
យោធាអាមេរិក បានរក្សាវត្តមានអចិន្ត្រៃយ៍នៅឯមូលដ្ឋាន Pituffik Space នៅភាគពាយព្យនៃ Greenland៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Greenland ចង់ជួបលោក ត្រាំ និយាយពីរឿងការពារជាតិ និងជីករ៉ែ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


