ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី បញ្ចេញប្រតិកម្មជុំវិញរឿងដែលអាមេរិកផ្អាកជំនួយរយៈពេល៩០ថ្ងៃ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ា្លឌីមៀ ហ្សេលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានមួយថា ជំនួយយោធាអាមេរិកដល់អ៊ុយក្រែន នឹងមិនត្រូវបានផ្អាកនោះទេ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការផ្អាកជំនួយបរទេសរយៈពេល ៩០ថ្ងៃ។

លោក ហ្សេលេនស្គី បាននិយាយថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ជំនួយយោធាដល់អ៊ុយក្រែននឹងមិនត្រូវបានរំខាននោះឡើយ។
មេដឹកនាំអ៊ុយក្រែន បានប្រាប់ថា៖ «ខ្ញុំដឹងថាមានការរឹតបន្តឹង យើងត្រូវពិនិត្យមើលពួកវាឲ្យលម្អិត។ ការដាក់កម្រិតគឺលើកម្មវិធីមនុស្សធម៌រយៈពេល ៩០ថ្ងៃ… ខ្ញុំកំពុងផ្តោតលើជំនួយយោធា ហើយវាមិនត្រូវបានបញ្ឈប់ទេ អរគុណព្រះជាម្ចាស់»។
ពាក់ព័ន្ធនឹងក្ដីបារម្ភនេះ មន្ទីរបញ្ចកោណបានបញ្ជាក់ថា ការសម្រេចចិត្តផ្អាកជំនួយរបស់អាមេរិក មិនប៉ះពាល់ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែនទេ។
កាលពីថ្ងៃទី២៤ខែមករា ក្រសួងការបរទេសអាមេរិកបានបញ្ជាឲ្យបញ្ឈប់ប្រតិបត្តិការកម្មវិធីជំនួយអន្តរជាតិដែលមានស្រាប់ និងការផ្អាកកម្មវិធីថ្មី។ ក្នុងនោះ ជំនួយមនុស្សធម៌របស់អ៊ុយក្រែនក៏ត្រូវបានផ្អាកផងដែរ។
លើសពីនេះ យោងតាមកាសែត New York Times អាមេរិកបានផ្អាកកម្មវិធីជាច្រើន ក្នុងការទទួលយកជនអន្តោប្រវេសន៍ រួមទាំងជនភៀសខ្លួនអ៊ុយក្រែនផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


