ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ព្រមដោះដូរធនធានរ៉ែកម្រជាមួយ ត្រាំ ឲ្យតែបានជំនួយ
ដោយត្អូញត្អែរថា អាមេរិក ចាយលុយជួយអ៊ុយក្រែនច្រើនពេកហើយ ជាពិសេសចាយខ្លាំងជាងដៃគូអឺរ៉ុបផ្សេងៗទៀតនោះ លោក ដូណាល់ ត្រាំ ស្រាប់តែបញ្ជាក់ច្បាស់ៗថា លោកត្រូវការធនធានរ៉ែកម្ររបស់អ៊ុយក្រែន យកមកដោះដូរ ប្រសិនបើទីក្រុងកៀវ ចង់ឲ្យទីក្រុងវ៉ាស៊ីនតោន បន្តផ្តល់ជំនួយដើម្បីប្រយុទ្ធក្នុងសង្គ្រាមជាមួយរុស្ស៊ី។

ឆ្លើយតបទៅបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី៤ខែកុម្ភៈថា លោកយល់ព្រមនិងបើកចិត្តជានិច្ចចំពោះការដោះដូរនេះឲ្យតែបានជំនួយ។ ទីក្រុងកៀវ បើកចំហរសម្រាប់ការវិនិយោគពីសំណាក់សម្ព័ន្ធមិត្ត ដរាបណាខ្លួននៅតែធ្វើសង្គ្រាមជាមួយរុស្ស៊ី។
តាមការចុះផ្សាយរបស់ Guardian, លោក ហ្សេលេនស្គី និយាយថា «ពួកគេបានការពារដែនដីរបស់យើង។ សត្រូវបានថមថយដោយសារតែអាវុធ វត្តមាន និងកញ្ចប់ទណ្ឌកម្មរបស់ពួកគេ! រឿងនេះគឺស័ក្តិសមបំផុតហើយ»។
យ៉ាងណាក្តី សំណើរបស់លោក ត្រាំ ត្រូវបានអន្តរជាតិរិះគន់មិនស្ទើរទេ ដល់ថ្នាក់មានមេដឹកនាំមួយចំនួន បន្ទោសថា ប្រធានាធិបតីអាមេរិករូបនេះ អាត្មានិយមទៀតផង។
សូមជម្រាបជាថ្មី បើយោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។
ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។
ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


