ព័ត៌មានអន្ដរជាតិ
ចិន ប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក រឿងដែល ត្រាំ ដាក់ពន្ធលើខ្លួន១០%
ប្រទេសចិន បានដាក់ពាក្យបណ្ដឹងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញវិធានការដាក់ពន្ធ ១០% របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើទំនិញរបស់ចិន។ នេះបើយោងតាមការប្រកាសរបស់ WTO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៥។

លោក ត្រាំ កាលពីថ្ងៃសៅរ៍បានបញ្ជាឲ្យដំឡើងពន្ធលើទំនិញពីម៉ិកស៊ិក កាណាដា និងចិន ដោយទាមទារឲ្យពួកគេបញ្ឈប់លំហូរនៃសារធាតុញៀន fentanyl និងជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ុន្តែក្រោយមកក៏បានផ្អាកដាក់ពន្ធប្រឆាំងម៉ិកស៊ិក និងកាណាដា លើកលែងតែចិន។
WTO បានឲ្យដឹងថា រដ្ឋាភិបាលចិន បាននិយាយថា វិធានការនេះហាក់ដូចជាមិនស៊ីសង្វាក់គ្នានឹងកាតព្វកិច្ចរបស់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងដែលនាំទៅដល់ការបង្កើតស្ថាប័នពាណិជ្ជកម្ម។
សេចក្តីថ្លែងការណ៍របស់ចិន បានរៀបរាប់ថា៖ «ប្រទេសចិនរក្សាសិទ្ធិក្នុងការបង្កើនវិធានការ និងការទាមទារបន្ថែមទាក់ទងនឹងបញ្ហាដែលបានកំណត់នៅទីនេះ ក្នុងអំឡុងពេលនៃការពិគ្រោះយោបល់ និងនៅក្នុងសំណើនាពេលអនាគតណាមួយសម្រាប់ការបង្កើតគណៈកម្មាធិការ»។
យ៉ាងណា ចិនមិនបានបញ្ជាក់លម្អិតថាតើវិធានការទាំងនោះអាចជាអ្វីទេ។
ក្រៅតែពីការដាក់ពាក្យបណ្ដឹងទៅ WTO រដ្ឋាភិបាលក្រុងប៉េកាំងក៏បានប្រកាសវិធានការសងសឹកប្រឆាំងនឹងអាមេរិកផងដែរ ដោយគិតពន្ធចំនួន ១០% ទៅ ១៥% លើការនាំចូលពីក្រុងវ៉ាស៊ីតោន ចំពោះទំនិញមួយចំនួន ដូចជា ប្រេងឆៅ ធ្យូងថ្ម គ្រឿងយន្តកសិកម្ម យានជំនិះធំៗ និងឧស្ម័នធម្មជាតិរាវ។
ចំណាត់ការសងសឹករបស់ទីក្រុងប៉េកាំង នឹងចូលជាធរមាននៅថ្ងៃទី១០ខែកុម្ភៈ៕
ដោយ៖ ឈាង
ចុចអាន៖ ចិន ប្រកាសដាក់ពន្ធ ១០% ទៅ ១៥% លើអាមេរិក ដើម្បីប្រឆាំងនឹងលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


