Connect with us

ព័ត៌មានអន្ដរជាតិ

មូស្គូ៖ អ៊ុយក្រែនព្យាយាមញុះរុស្ស៊ី ​ហើយ​ទាញ​ណាតូ​ចូល​ក្នុងសង្គ្រាមដោយផ្ទាល់

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥ ភ្នាក់ងារចារកម្មបរទេស​រុស្ស៊ី (SVR)​ បានចោទ​ថា ​អ៊ុយក្រែន​​​កំពុង​ព្យាយាមបង្ករឿងដើម្បីញុះរុស្ស៊ី ហើយអូសទាញអង្គការណាតូ​ឲ្យមកចូលរួមក្នុងសង្គ្រាម​នេះ​ដោយផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ EPA)

SVR បានចេញសេចក្តីថ្លែងការណ៍ថា ភ្នាក់ងារចារកម្មអ៊ុយក្រែន (GUR) បានចូលដៃចូល​ជើងគ្នាជាមួយបណ្តាញអឺរ៉ុបមួយចំនួន ហើយរៀបផែនការវាយប្រហារលើទីតាំងសំខាន់ៗរបស់រុស្ស៊ី ក៏ដូចជាអ្នកជំនួញដែលកំពុងជ្រកោននៅបរទេស

ក្នុងផែនការនោះ អ៊ុយក្រែន នឹងប្រើលុយ២០ ០០០ដុល្លារអាមេរិក ដើម្បីជួលមនុស្សនៅអាស៊ីឬមជ្ឈិមបូព៌ាឲ្យធ្វើការ ហើយក្នុងករណីត្រូវគេចាប់បាន ពួកគេនឹងសារភាពថា ពួកគេគឺជាបណ្តាញរបស់រុស្ស៊ី។

លើសពីនេះ SVR អះអាងទៀតថា អ៊ុយក្រែន មានផែនការយកគ្រាប់មីនផលិតដោយរុស្ស៊ី ទៅបំផ្ទុះនៅសមុទ្របាល់ទិកកម្ទេចកប៉ាល់បរទេស រួចដាក់ការស្តីបន្ទោសទៅលើទីក្រុងមូស្គូ នាំឲ្យអង្គការណាតូ ចាត់វិធានការសងសឹក ធ្វើឲ្យការប្រឈមមុខដាក់គ្នាផ្នែកយោធា កាន់តែឡើងកម្តៅ។

(រូបថត៖ Getty)

មិនត្រឹមប៉ុណ្ណឹង កាលពីដើមខែនេះ SVR ថែមទាំងចោទប្រកាន់ដែរថា ណាតូ កំពុងរិះរកវិធីដកប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី ចេញពីតំណែង មុនការបោះឆ្នោតដែលអាចរៀបចំឡើងនៅឆ្នាំក្រោយ ខណៈមន្ត្រីលោកខាងលិចយល់​ឃើញថា បុរសម្នាក់នេះជាថ្មបាំងនៅលើផ្លូវឆ្ពោះទៅរកការចរចាសន្តិភាពជាមួយទីក្រុងមូស្គូ។

យ៉ាងណាក្តី ជុំវិញការចោទប្រកាន់នេះ ភាគីខាងអ៊ុយក្រែន មិនទាន់ចេញប្រតិកម្មណាមួយទេ ប៉ុន្តែតាំងពីដើមមក​ ​ទីក្រុង​កៀវ​ តែង​តែ​បដិសេធចំពោះការលើកឡើងរបស់ទីក្រុងមូស្គូជានិច្ច ដោយថា នោះគឺជាការចោទប្រកាន់គ្មានមូលដ្ឋានទាល់តែសោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បេសកជន​ពិសេស​របស់​លោក ត្រាំ នឹងធ្វើ​ដំណើរ​ទៅ​អ៊ុយក្រែន​ឆាប់ៗ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម