ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងទប់ស្កាត់ការទាញយក Deepseek ខណៈការរឹតត្បិតនៅប្រទេសជាច្រើន
ការចេញផ្សាយរបស់ BBC នៅថ្ងៃទី១៨ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានហាមប្រាមការទាញយក DeepSeek chatbot ដែលជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិនដែលទើបល្បីល្បាញខ្លាំងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជុំវិញបញ្ហាឯកជនភាព។ នេះបើយោងតាមគណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ប្រទេសនេះ។

គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា កម្មវិធី DeepSeek លែងមាននៅលើ App Store របស់ Apple និង Google Play ក្នុងប្រទេសនៅអាស៊ីបូព៌ាមួយនេះចាប់បីល្ងាចថ្ងៃសៅរ៍។ ការលុបចេញនេះបានកើតឡើង បន្ទាប់ពីទីភ្នាក់ងាររដ្ឋាភិបាលកូរ៉េខាងត្បូងមួយចំនួនបានហាមឃាត់បុគ្គលិករបស់ពួកគេពីការទាញយក chatbot ប្រើលើឧបករណ៍ការងារ។
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានពណ៌នាកម្មវិធី AI របស់ Deepseek ថាជា «ការភ្ញាក់ផ្អើល»ដែលអាចប៉ះពាល់ដល់ឧស្សាហកម្មរបស់ប្រទេសលើសពីAI ដែលធ្លាប់មាន។ ទោះបីជាមានការផ្អាកការទាញយកថ្មីក៏ដោយ ក៏អ្នកដែលមាន វានៅលើទូរសព្ទរបស់ពួកគេរួចហើយនឹងអាចបន្តប្រើប្រាស់វាបាន ឬពួកគេគ្រាន់តែចូលប្រើវាតាមរយៈគេហទំព័ររបស់ DeepSeek ដូចនេះរដ្ឋាភិបាលសម្រេចបិតការប្រើប្រាស់កម្មវិធីនេះតែម្ដង។
ទោះយ៉ាងណា ទីភ្នាក់ងាររដ្ឋាភិបាល បាននិយាយថា គំរូ AI នឹងមានម្តងទៀតសម្រាប់អ្នកប្រើប្រាស់កូរ៉េខាងត្បូង នៅពេលដែលការកែលម្អ និងដំណោះស្រាយបានធ្វើឡើងរួចរាល់ ដើម្បីធានាថា វាអនុលោមតាមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនរបស់ប្រទេស។

គួរបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីវាបង្កើតឈ្មោះជាសកល DeepSeek បានក្លាយជាការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយឈានដល់កម្រិតកំពូល ក្នុងកម្មវិធី App Stores ដែលមានអ្នកប្រើប្រាស់ជាងមួយលាននាក់ក្នុងមួយសប្តាហ៍។ ប៉ុន្តែការកើនឡើងនៃប្រជាប្រិយភាពរបស់កម្មវិធីនេះ ក៏បានទាក់ទាញការត្រួតពិនិត្យពីបណ្តាប្រទេសជុំវិញពិភពលោក ដែលបានដាក់កម្រិតលើកម្មវិធីនេះជុំវិញបញ្ហាឯកជនភាព និងសន្តិសុខជាតិ។
DeepSeek ក៏បានធ្វើឱ្យកក្រើកឧស្សាហកម្មបច្ចេកវិទ្យា ទីផ្សារ និងទំនុកចិត្តរបស់អាមេរិកលើភាពជាអ្នកដឹកនាំ AI របស់ខ្លួនផងដែរ។ ការកើនឡើងយ៉ាងឆាប់រហ័សរបស់វាដោយសារតែ AI chatbots ពេញនិយមមួយរបស់ពិភពលោកបានបង្កឱ្យមានការព្រួយបារម្ភក្នុងហេតុផលផ្សេងៗគ្នា។
ក្រៅពីប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលកោះតៃវ៉ាន់ និងអូស្ត្រាលីក៏បានហាមឃាត់ការទាញយកកម្មវិធីនេះពីគ្រប់ឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យារបស់រដ្ឋាភិបាលផងដែរ។ រដ្ឋាភិបាលអូស្ត្រាលីបានទទូចថា ការហាមប្រាមរបស់ខ្លួនមិនមែនដោយសារតែកម្មវិធីដើមកំណើតចិននោះទេ ប៉ុន្តែដោយសារតែមានហានិភ័យដែលមិនអាចទទួលយកបានបង្កដល់សន្តិសុខជាតិ។
អាជ្ញាធរការពារទិន្នន័យនៅក្នុងប្រទេសបារាំង និងអៀរឡង់ក៏បានចោទជាសំណួរទៅកាន់ DeepSeek អំពីរបៀបដែលវាគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋ រួមទាំងថាតើវាត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេនៅក្នុងប្រទេសចិន ដូចដែលគោលការណ៍ឯកជនភាពរបស់វាបានបង្ហាញដែរឬទេ។ ទន្ទឹមនឹងនេះដែរ សមាជិកសភានៅសហរដ្ឋអាមេរិកបានស្នើច្បាប់ហាមឃាត់ DeepSeek ពីឧបករណ៍របស់រដ្ឋាភិបាល ដោយលើកឡើងពីកង្វល់នៃការតាមដាន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


