ជីវិតកម្សាន្ដ
តារាកូរ៉េ៣រូបរងការចោទថា លួចប្រើនិមិត្តសញ្ញានយោបាយ ចំពេលប្រទេសត្រៀមបោះឆ្នោតប្រធានាធិបតី
តារាចម្រៀង Karina, Han So-hee, Beenzino កំពុងប្រឈមមុខនឹងការត្រួតពិនិត្យលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានបកស្រាយថាជានិមិត្តសញ្ញានយោបាយ ចំពេលប្រទេសត្រៀមបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង។
កាលពីថ្ងៃទី ២៧ ខែឧសភា Karina បានបង្ហោះរូបថតនៅលើបណ្ដាញ SNS របស់នាង ដោយពាក់អាវពណ៌ក្រហមមានសញ្ញាលេខ ២ សរសេរនៅលើវា។ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានដាក់ការសង្ស័យថា សមាជិកក្រុមចម្រៀង aespa បង្ហាញជំហរនយោបាយផ្ទាល់ខ្លួន។

ជាការឆ្លើយតប ភាគីរបស់ Karina បានបំភ្លឺថា មេក្រុម aespa គ្រាន់តែបង្ហោះអំពីជីវិតប្រចាំថ្ងៃរបស់នាង នៅលើបណ្ដាញ SNS ដោយមិនមានគោលបំណង ឬចេតនាផ្សេងនោះទេ។ ដោយទទួលស្គាល់ពីសក្តានុពលនៃការយល់ច្រឡំ នាងបានលុបការបង្ហោះនេះភ្លាមៗ។
ទោះជាយ៉ាងណា ភាពចម្រូងចម្រាសមិនងាយស្រុតចុះឡើយ។ អ្នកលេងអ៊ីនធឺណិតមួយចំនួនក៏បានបញ្ចេញមតិលើ SNS របស់តារាសម្តែង Han So-hee ដោយភ្ជាប់ការបង្ហោះរបស់នាងទៅនឹងអត្ថន័យនយោបាយ។ នេះកើតចេញពីរូបថតធ្វើដំណើរដែលតារាស្រីបានចែកចាយកាលពីថ្ងៃទី ២៧ ខែឧសភា ដែលក្នុងនោះនាងដៃចេញជាអក្សរ V។ រូបថតធម្មតារបស់ Han So-hee ក្នុងសម្លៀកបំពាក់ពណ៌ស ត្រូវបានគេបកស្រាយដោយមិននឹកស្មានដល់ថាជាបញ្ហានយោបាយ ហើយបានរីករាលដាលនៅលើអ៊ីនធឺណិតយ៉ាងរហ័ស។

នៅថ្ងៃទី ២៩ខែឧសភា តារាចម្រៀងរ៉េប Beenzino បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់បានបង្ហោះរូបថតជីវិតប្រចាំថ្ងៃដោយស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាមួយនឹងចំណងជើងថា ទិវា Burgundy ពិភពលោក ។ មតិស្មានបានតាមដានដោយបង្ហាញថា Beenzino កំពុងតែបង្ហាញជំហរនយោបាយ ហើយគាត់បានលុបការបង្ហោះប្រហែលពីរម៉ោងបន្ទាប់ពីបង្ហោះវា។

ការផ្សាយបន្តផ្ទាល់ដែលប្រើដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រក៏ស្ថិតនៅក្រោមការត្រួតពិនិត្យក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីផងដែរ។ ក្នុងអំឡុងពេលវគ្គផ្សាយផ្ទាល់របស់ YouTube សមាជិក NMIXX គឺតារាស្រី Bae និងតារាចម្រៀង Sullyoon បានប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ ខណៈពេលកំពុងធ្វើរូបសញ្ញា V ។ Bae ប្រញាប់និយាយបន្លប់លេងសើចទៅកាន់ទស្សនិកជនវិញ។ ចំណែក Sullyoon ក៏ទាក់ទាញការចាប់អារម្មណ៍ដោយធ្វើកាយវិការដៃសម្រាប់លេខទាំងអស់ពីលេខ ១ ដល់លេខ៥ ។
ក្រៅពីតារាប្រុស-ស្រីប៉ុន្មានរូបខាងលើសមាជិកក្រុមតារាចម្រៀងមួយចំនួនបានប្រើនិមិត្តសញ្ញាក្នុងកាយវិការក្ដាប់ដៃ ដូចជា TOMORROW X TOGETHER (TXT) ខណៈ Sung Han-bin សមាជិក ZEROBASEONE ថតក្នុងព្រឹត្តិការណ៍ផ្លូវការដោយប្រើកណ្តាប់ដៃប៉ះថ្ពាល់ជាជាងប្រើម្រាមចង្អុលរបស់គាត់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ៣រូប ជាប់ដានធ្វើបាបអ្នកដទៃនៅសាលា ខណៈភាពយន្តចេញផ្សាយក៏បរាជ័យគ្មានអ្នកទស្សនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


